សន្ដិសុខសង្គម

ក្មេងទំនើង២នាក់ប្រើដាវកាប់បុរសម្នាក់ រយះក្បាលរបួសធ្ងន់

ព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ក្មេងទំនើង២នាក់ ករណីប្រើដាវ កាប់លើ បុរសម្នាក់បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ករណីនោះបានកើតឡើងនៅម្ដុំផ្សារដំរី៥ ជិតរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា។

ប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងមានបុរស២នាក់ជិះម៉ូតូ២គ្រឿងមកឈប់កន្លែងខាងលើ ហើយបានចុះពីលើម៉ូតូកាន់ដាវទៅកាប់លើបុរសម្នាក់ទៀតបណ្ដាលឱ្យរងរបួសរយះក្បាលហូរឈាមស្រោចខ្លួនត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។

ខណៈនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ២នាក់នោះយកទៅស្នងការដ្ឋាននគរបាលខេត្ត។ក្នុងនោះដកហូតវត្ថុតាងមាន-ដាវ១,កាំភ្លើងខ្លី១ដើម,ទូរសព្ទ៣គ្រឿង,ម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខកំពត1O-8630, ម៉ាកស្កុបពីគ្មានផ្លាកលេខ និងសម្ភារមួយចំនួនទៀត ។ក្រោយចាប់ខ្លួនជនសង្ស័យ២នាក់ខាងលើត្រូវបាន សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ