កីឡា

Ronaldo បានបង្កើតប្រវត្តិសាស្ត្រជួយព័រទុយហ្គាល់ឈ្នះហ្គាណា ៣-២

ប្រែសម្រួល៖ សហការី

កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅឯប្រទេសកាតាឆ្នាំ ២០២២ Cristiano Ronaldo បានជួយព័រទុយហ្គាល់ទទួលបានជ័យជម្នះ ៣-២ លើហ្គាណា គាត់ត្រូវបានបញ្ចូលឈ្មោះទៅក្នុងសៀវភៅប្រវត្តិសាស្ត្រថាជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន ៥ លើក។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៦១ របស់គាត់បានធ្វើឲ្យក្រុមរបស់លោក Fernando Santos នាំមុខមុនក្នុងការប្រកួតក្នុងពូល H នៅកីឡដ្ឋាន ៩៧៤ ក្នុងទីក្រុង Doha កំពូលខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នេះចង់បង្ហាញទេពកោសល្យប្រកបដោយសក្តានុពលរបស់គាត់ទៅដល់ក្លិបថ្មីបន្ទាប់ពីមានកាបែកបាក់ដ៏ជូចត់បំផុតជាមួយ Manchester United នៅសប្តាហ៍នេះ។

ប៉ុន្តែ ពិន្ទុនាំមុខរបស់ព័រទុយហ្គាល់ មិនបានអូសបន្លាយពេលយូរនោះទេ ដោយសាតែប្រធានក្រុមហ្គាណា Andre Ayew បានវាយបកតាមទាន់ស្មើនៅនាទីទី ៧៣។ ការវាយបករបស់ Ayew ត្រូវបានគេកត់សម្គាល់ថាជាគ្រាប់បាល់ដំបូងបង្អស់របស់ក្រុមប្រទេសអាហ្រ្វិកក្នុងការប្រកួតឆ្នាំនេះ ហើយក៏ត្រូវបានអបអរសាទរយ៉ាងកងរំពងដោយអ្នកគាំទ្រដ៏ក្រអឺតក្រទមរបស់ក្រុម Black Stars ក្រោយពីបានឃើញក្រុមរបស់ពួកគេបរាជ័យក្នុងការប៉ុនប៉ងស៊ុតបាល់បញ្ចូលទីក្នុងអំឡុងពេល ៤៥ នាទីដំបូង។

ជាអកុសលសម្រាប់ពួកគេ ឈុតឆាកដ៏សែនសប្បាយបានលេចឡើងធ្វើឲ្យព័រទុយហ្កាល់ប្តូរខ្សែការពារដោយ Joao Felix និង Rafael Leao ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងរយៈពេលប្រាំពីរនាទីបន្ទាប់ធ្វើឲ្យព័រទុយហ្កាល់ទទួលបាន ៣-១ នៅនាទី ៨០ ។ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងក្តីសង្ឃឹមថានឹងទទួលបានជ័យជម្នះរួចទៅហើយនោះពួកគេក៏បានបណ្តើរបាល់លេងយ៉ាងស្រួលស្រាប់តែត្រូវបានបំផ្លាញអស់ដោយសាតែកីឡាក Osman Bukari បានធ្វើឲ្យមានការផ្លាស់ប្តូរពិន្ទុទៅ ៣-២ នៅនាទីទី ៨៩ ។

ក្នុងអំឡុងពេលប្រកួតដ៏តានតឹងព័រទុយហ្គាល់តោងជាប់កំពូលតារាង

ពេលវេលាបន្ថែមប្រកបដោយភាពតានតឹងក្នុងរយៈពេលប្រាំបួននាទីបន្ទាប់ បានធ្វើឲ្យខ្សែការពារព័រទុយហ្គាល់ Danilo ទាត់បាល់ចេញពីក្បែរខ្សែបន្ទាត់ក្រុមរបស់គាត់ ក្រោយពីអ្នកចាំទី Diogo Costa ធ្វើឲ្យមានកំហុសបច្ចេកទេសបានផ្តល់ឱកាសឲ្យ Ghana វាយលុកសំដៅទីតាំងអ្នកចាំទីដ៏ខ្លាំងក្លាតែម្តង។

ការប្រកួតដ៏សែនស្វិតស្វាញត្រូវបានបិទបញ្ចប់ នៅក្នុងរយៈពេល 60 នាទីដំបូងការប្រកួតមានសភាពតានតឹងបំផុត ប៉ុន្តែសមត្ថភាពរបស់ព័រទុយហ្គាល់ក្នុងការទប់និងដណ្តើមបានបីពិន្ទុបានធ្វើឲ្យពួកគេឈរលើកំពូលតារាងនៃពូល H បន្ទាប់ពីក្រុមអ៊ុយរុយហ្គាយ និងកូរ៉េខាងត្បូងបានត្រឹមតែស្មើដោយគ្មានពិន្ទុនាំមុខមុនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

អ្នកគាំទ្រព័រទុយហ្គាល់បាននិយាយថា ពួកគេរីករាយនឹងមោទនភាពលើការទទួលបាននូវជ័យជម្នះ ក្នុងអំឡុងពេលចាប់ផ្តើមការប្រកួត បើទោះបីជាទម្រង់ទិដ្ឋភាពនៃការប្រកួតរបស់ក្រុមពួកគេមិនសមតាមបំណងដែលពួកគេចង់បានក៏ដោយ។

“ពួកគេសម្ដែងមិនសូវបានល្អទេ ក៏ប៉ុន្តែនៅក្នុងដំណាក់កាលនេះ អ្វីដែលពួកយើងចង់បានគឺបីពិន្ទុ ហើយយើងទទួលបានវានៅថ្ងៃនេះ។ អ្នកគាំទ្រ Joao Santos បាននិយាយទៅកាន់ Al Jazeera យ៉ាងដូច្នេះ ។

“ហើយ Ronaldo បានស៊ុតបញ្ចូលទី យើងសប្បាយចិត្តណាស់ដែលគាត់ធ្វើបានយ៉ាងល្អ សម្រាប់គាត់យើងត្រូវតែឈ្នះការប្រកួតបាល់ទាត់ពិភពលោកនេះ ។ វាជាវេលាចុងក្រោយរបស់គាត់ ហើយក៏ជាវិធីល្អដើម្បីលាគ្នាផងដែ។

សម្រាប់អ្នកគាំទ្រហ្គាណា បានស្វាគមន៍ក្រុមរបស់ពួកគេ បើទោះបីជាលទ្ធផលទទួលបានផ្ទុយពីការរំពឹងទុករបស់ពួកគេក៏ដោយ។

“យើងធ្វើបានល្អ អ្នកគាំទ្រលោក George Bawuah បានប្រាប់ Al Jazeera “

លោកបានបន្ថែមថា “ យើងមានឱកាសល្អក្នុងការឆ្លងកាត់បទពិសោធប្រសិនបើយើងលេងដូចដែលយើងបានធ្វើនៅថ្ងៃនេះ ” ។

ព័រទុយហ្គាល់ នឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃចន្ទ ជាមួយអ៊ុយរូហ្គាយចំណែក ហ្គាណា នឹងត្រូវប្រកួតជាមួយកូរ៉េខាងត្បូងក្នុងថ្ងៃតែមួយ។

ប្រភព៖ ALJAZEERA