សេដ្ឋកិច្ច

ផ្សារ​សកល eMarketplace ​កំពុង​ជួយ​ជំរុញ និង​លើកកម្ពស់​វិស័យ SMEs នៅ​កម្ពុជា និង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​

ភ្នំពេញ​៖​ផ្សារ​សកល eMarketplace គឺជា​បណ្តាញ​អាជីវកម្ម​អេកូឡូស៊ី Business Eco System ដែល​បាន​ផ្សាភ្ជាប់​រវាង​អ្នកផ្គត់ផ្គង់ អ្នក​នាំចូល អ្នក​ចែកចាយ​ទំនិញ​បោះ​ដុំ អ្នក​លក់រាយ ទៅកាន់​អតិថិជន​ប្រើប្រាស់​ចុងក្រោយ ដែល​អនុញ្ញាត​ឲ្យ​អ្នកផ្គត់ផ្គង់ និង​អ្នក​ចែកចាយ​ទំនិញ​របស់ខ្លួន​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​សម្រាប់​អតិថិជន​ដែល​ធ្វើ​ការបញ្ជាទិញ​ទំនិញ​នៅលើ​ផ្សារ​សកលeMarketplaceនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ធានា បាន នូវ​តម្លៃ​ទា​ដោយសារតែ​ទំនិញ​ដែល​ដាក់លក់​លើ​ផ្សារ​សាកល​មិនត្រូវ​បានគិត​កម្រៃជើងសា​រ​នោះទេ​។ដូច្នេះ​អតិថិជន​អាចធ្វើ​បញ្ជា​ទិញ​នៅ ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ចាប់ពី 10% ឡើងទៅ​។​ក្រៅពីនេះ​នៅមាន​ការលក់​បញ្ចុះតម្លៃ និង​ការផ្តល់ជូន​នូវ​គូ​ប៉ុង​បញ្ចុះតម្លៃ​ដ៏​សំបូរ បែប ,មានការ​ធានា​លើ​ការបញ្ជាទិញ​ត្រឹមត្រូវ​ដោយ​មិន​បារម្ភ​ពី​ទំនិញ​បែកបាក់ ខូចគុណភាព ឬ​ខុស​ផលិតផល​ហើយ​អតិថិជន​អាចធ្វើ​ការ ប្រៀបធៀប​តម្លៃ​ទំនិញ​ពី​អ្នកលក់​ផ្សេងៗ​គ្នា​មុនពេល​សម្រេចចិត្ត​ទិញ​។ បន្ថែម​ពីនេះ រាល់​សកម្មភាព​ទិញ​ទំនិញ​នៅលើ​ផ្សារ​សាកល​មានន័យថា​ជាការ​ចូលរួម​គាំទ្រ​និង​ជំរុញ​ទីផ្សារ​ផលិតផល​ក្នុងស្រុក​។​

​លោក ឃឺ​រី ឡេង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រិច មី Riich Me នៅក្នុង​ឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ និង​ដំណើរការ​ជា​ផ្លូវការ​ផ្សារ​សកល (eMarketplace)នៅ​ព្រឹក​ថ្ងៃទី​២៥ ​ខែវិច្ឆិកា ឆ្នាំ​២០២២នៅ​បរិវេណ​ផ្សារ​ទំនើបK Mall បាន​លើកឡើងថា៖«​ផ្សារ​សាកល (eMarketplace )  ​ត្រូវបាន​ដំណើរការ​អស់​រយៈពេល​ប្រមាណ​៦​ខែ​រួចមក​ហើ​នៅលើ​គេហទំព័រ​ផ្សារ​សាកល ដែល​បច្ចុប្បន្ន​មាន​ម្ចាស់​អាជីវកម្ម​ប្រមាណ​ជាង ៥,០០០ អាជីវកម្ម​កំពុង​ប្រើប្រាស់ និង​ដាក់លក់​ផលិតផល​របស់ខ្លួន​នៅលើ​បណ្តាញ​ផ្សារ​សកល​ដែលមាន​ផលិតផល​សរុប​ប្រមាណ​ជាង ១៥,០០០​មុខទំនិញ កំពុង​ដាក់លក់​នៅលើ​ផ្សារ​សកល eMarketplace App ដោយ​ក្នុង​រយៈពេល ៦​ខែ​ផ្សារ​សាកល​មាន​ចរន្ត​ទិញ​លក់​ប្រមាណ​ជិត​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។​

​លោក​បន្តថា ៖ «​ទីផ្សារ​ខាងក្រៅ​គេ​គិត​តម្លៃ​ជើងសារ​ពី 10% ទៅ 15% ពី​ការលក់ ដោយឡែក​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ដាក់លក់​ផលិតផល​នៅលើ​ផ្សារ​សកល​មិន​បានគិត​កម្រៃជើងសារ​ទេ ក្នុងន័យនេះ​តម្លៃ​ផលិតផល​ដែល​ដាក់លក់​នៅលើ​ផ្សារ​សកល​គឺមាន​តម្លៃ​ទាប​ ជាង​ទីផ្សារ​ខាងក្រៅ​ពី 10 ទៅ15% រួចទៅហើយ​ដោយ​យើង​មិនទាន់​បានគិត​បញ្ចូល​ទាំង​កម្មវិធី​លក់​បញ្ចុះតម្លៃនិង​ប្រ​ម៉ូ​សិន​ផ្សេង ៗ​ពី​បណ្ដា​ម្ចាស់​អាជីវកម្ម និង​ពី​ក្រុមហ៊ុន​ផ្ទាល់​។​ដោយឡែក​សម្រាប់​អតិថិជន​អាចធ្វើ​ការ​ប្រៀ​ធៀប​តម្លៃ​ផលិតផល​នីមួយៗ​នៅលើ app ផ្សារ​សកល eMarketplace App ផ្ទាល់​តែម្តង​»​។​

​លោក ឃឺ​រី ឡេង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រិច មី Riich Me

សូមជម្រាបថាផ្សារ​សកល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ជំរុញ​ទីផ្សារ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុងស្រុកគ្រប់​បណ្តា​ម្ចាស់​ជីវ​កម្ម​ទាំងអស់អាច ដាក់​ លក់​ផលិតផល​របស់ខ្លួន​ន​លើ​ផ្សា​កល​បាន​ដោយ​សេរី តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម ePOS Go Digital ឬ ប្រព័ន្ធ​អី​ខ​លមើស​របស់​ក្រុមហ៊ុន Riich Me។

​លោក ឃឺ​រី ឡេង បាន​មានប្រសាសន៍​បន្តទៀតថា ៖ «​បច្ចុប្បន្ននេះ យើង​កំពុងតែ​រស់នៅ​ក្នុងសម័យ​កាល​នៃ​ការវិវត្តន៍​របស់​បច្ចេក​វិទ្យា​ហើយ​បច្ចេកវិទ្យា​វា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​ការរស់នៅ ការសិក្សាអប់រំ និង​ការធ្វើ​អាជីវកម្ម​របស់​យើង ដូច្នេះ ក្នុងនាម​ជា​ម្ចាស់​ជីវ​កម្ម​ចាំបាច់​ត្រូវ​រត់​ឲ្យ​ទាន់​ការវិវត្ត​របស់​បច្ចេក​វិទ្យា និង​ចេះ​ប្រើ​បច្ចេកវិទ្យា​គ្រប់គ្រង​អាជីវកម្ម ដើម្បី​ថែរក្សា​និរន្តរភាព​អាជីវកម្ម​។ ប្រសិនបើ​យើង​មិន​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ចោល​ទេ យើង​មិនអាច​ឈរជើង​លើ​ទីផ្សារ​បានឡើយ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ស្ថានភាព​ក្នុងការ​ប្រកួត ប្រជែង​អាជីវកម្ម​វា​កាន់តែ​ខ្ពស់​ឡើង​»​។

​លោក​បាន​បន្តថា ៖ «​ពីមុន បងប្អូន​អាច​បារម្ភ​ពី​បញ្ហា​ស្មុគស្មាញ​នៃ​ប្រព័ន្ធគ្រប់គ្រង​អាជីវកម្ម​ក៏ដូចជា​ប្រព័ន្ធ e-Commerce -​ ប៉ុន្តែ​ពេល នេះ​ក្តីបារម្ភ​ទាំងអស់​ត្រូវបាន​ដោះស្រាយ​ដោយ​ក្រុមហ៊ុនRiich Me បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​គ្រប់គ្រង​អាជីវកម្មនិង​ជំរុញ​ការលក់ ដែលមាន​លក្ខណៈសាមញ្ញងាយស្រួល​សម្រាប់​គ្រប់​បណ្តា​អាជីវកម្ម/M-SMEs​ផ្ដល់​លទ្ធភាព​ឱ្យ​បងប្អូន​អាច​អភិវឌ្ឍន៍​អាជីវកម្ម​របស់ខ្លួន​ពី​អាជីវ កម្ម​បែប​ប្រពៃណី​ឲ្យ​ទៅជា​អាជីវកម្ម​ស្តង់ដារ​ឌីជីថល​។​ដូច្នេះ​ខ្ញុំ​សូម​ធ្វើ​ការលើក​ទឹក​ចិ​ត្ឱ្យ​បងប្អូន​ធ្វើការ​ប្រើប្រាស់​ប​ច្ចេ​វិទ្យា​ដើម្បី​ជំរុញការ លក់ និង​ថែរក្សា​និរន្តរភាព​អាជីវកម្ម​នៅក្នុង​បរិបទ​បច្ចេកវិទ្យា និង​ការប្រកួតប្រជែង​ដូច​សព្វថ្ងៃ​ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា​»​។

​ផ្សារ​សកល eMarketplace App ត្រូវបាន​បង្កើតឡើង និង​ដាក់​ឲ្យ​ប្រើប្រាស់​មិន​គិតថ្លៃ​សម្រាប់​បណ្តា​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទំនើបកម្ម​អាជីវកម្ម ePOS Go Digital របស់​ក្រុមហ៊ុន ePOS Go Digital និង ​ប្រព័ន្ធ​អ៊ី​ខម​មើ​ស e-Commerce Solution របស់​ក្រុមហ៊ុន ​វិច ​មី Riich Me​។ ការដាក់​លក់ ផលិតផល​នៅលើ​បណ្តាញ​ផ្សារ​សកល eMarketplace មិន​គិត​កម្រៃ​ជាង​សារ ហើយ​រឹតតែ​ពិសេស​ជាងនេះទៅទៀត គឺមាន​ការគាំទ្រ​ពី​ធនាគារ ABA Bank ដោយ​ម្ចាស់​អាជីវកម្ម​អាច​ទទួលបាន​ការទូត​ទាត់​ភ្លាមៗ​តាមរយៈ ABA Pay និង​ការទូទាត់​ពី​ធនាគារ​ផ្សេងៗ​តាមរយៈ KH-QR ដោយ​ស្វ័យប្រវត្តិ​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន ដោយ​មិន ចាំបាច់​រង់ចាំ​យូរ​។​

​គួរ​បញ្ជាក់ថា ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ និង​ដំណើរការ​នូវ​ផ្លូវការ​នូវ​បណ្តាញ​ផ្សារ​សាកល eMarketplace App ដែលជា​ប្រព័ន្ធ​អាជីវកម្ម​បែប​អេកូឡូស៊ី eco business ​នៅ​បរិវេណ​ផ្សារ​ទំនើប​ខេ​ម៉​ល K Mall ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន រិច​ មី Riich Me សហការ​ជាមួយនឹង​ក្រុមហ៊ុន ePOS Go Digital​ក្រោម​វត្តមាន​ម្ចាស់​អាជីវកម្ម​ជាច្រើន​នាក់​៕

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការដាក់​លក់ទំនិញ​នៅលើ​ផ្សារ​សកល eMarketplace លោកអ្នក​អាចធ្វើ​ការ ទំនាក់ទំនង 095 718 678, 017 918 678 ឬ​ចូលទៅ​កាន់​គេហទំព័រ www.eMarketplace.App៕​