អន្តរជាតិ

អ៊ុយក្រែន៖ អ្នកស្លាប់ដោយមីស៊ីលរុស្ស៊ីនៅឃើសនកើន៧នាក់, របួស២១នាក់

អ៊ុយក្រែនរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយមីស៊ីលរុស្ស៊ីនៅឃើសនរយៈពេល ២៤ម៉ោងចុងក្រោយនេះបានកើនឡើងដល់៧នាក់ហើយ ខណៈ២១នាក់ទៀតរងរបួស។

យោងតាមការចុះផ្សាយដោយកាសែតអ៊ុយក្រែន PRAVDA បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីលើសង្កាត់លំនៅដ្ឋានមួយក្នុងទីក្រុង Kherson កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា គិតមកដល់ថ្ងៃសុក្រនេះមានចំនួន៧នាក់​ហើយ ដែលសុទ្ធសឹងជាជនស៊ីវិល ខណៈ២១ នាក់ផ្សេងទៀតកំពុងព្យាបាលរបួស។ លោក Yaroslav Yanushevych ប្រធានរដ្ឋបាលយោធា Kherson បានសរសេរនៅលើ Telegram ថា “ថ្ងៃនេះជាទំព័រដ៏អាក្រក់មួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃទីក្រុង វីរបុរសរបស់យើង។ គ្រាន់​តែមួយ​ល្ងាច​នេះ​មនុស្ស ២១ នាក់​បាន​រង​របួស និង ៧ នាក់​ស្លាប់”។

ព័ត៌មានលំអិតអំពីការវាយប្រហារនេះ រុស្ស៊ីបានបាញ់កាំភ្លើងធំ និងកាំភ្លើងយន្ត MLRSចំនួន១៧ដង ប៉ុន្តែទោះជាយ៉ាងណារុស្ស៊ីមិនបានឆ្លើយតបទទួលខុសត្រូវភ្លាមៗនោះទេ។ ហេតុការណ៍នេះបានកើតឡើងបន្តបន្ទាប់គ្នា ក្រោយការស្លាប់របស់ទារកម្នាក់ដែលទើបតែ​កើតបាន២ថ្ងៃក្នុងទីក្រុងនៃរោងចក្រនុយក្លេអ៊ែរ៕

ប្រភព៖ PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា