អន្តរជាតិ

អ៊ុយក្រែនរាយការណ៍ថា ៧០%ក្នុងទីក្រុងកៀវដាច់ភ្លើងអស់ហើយ      

អាជ្ញាធរទីក្រុងកៀវបានកំពុងញាប់ដៃញាប់ជើងអន្តរាគមន៍ ខណៈគិតត្រឹមព្រឹក​ថ្ងៃសុក្រនេះប្រហែល៧០% នៃប្រជាជនតាមផ្ទះគ្មានអគ្គិសនីប្រើប្រាស់នោះទេ។

យោងតាមអាជ្ញាធរទីក្រុងកៀវអ៊ុយក្រែន ប្រតិបត្តិការជួសជុលបណ្តាញអគ្គិសនីកំពុង​ធ្វើឡើងជារៀងរាល់ម៉ោងបន្ទាន់ជាទីបំផុត ដោយគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា អគ្គិសនីកម្តៅតាមផ្ទះក្នុងទីក្រុងបានដាច់អស់ប្រហែល ៧០%ហើយ។ អ្នកជំនាញកំពុងព្យាយាមតភ្ជាប់ខ្សែនិងប្រភពបញ្ជូនភ្លើង និងសូម្បីតែប្រភពទឹកស្អាត​ប្រើប្រាស់ផងដែរដែលរងការវាយប្រហារដោយរុស្ស៊ី។

ទោះបីជាប្រភពទឹកត្រូវបានស្តារឡើងវិញនៅទីក្រុងកៀវ តែយោងតាមវីដេអូរបស់​ប្រធានាធិបតី Volodymyr Zelenskyy ការផ្គត់ផ្គង់ថាមពល និងទឹកនៅតែមានកម្រិត​នៅក្នុងទីក្រុងផ្សេងក្នុងចំណោមតំបន់ចំនួន ១៥ របស់អ៊ុយក្រែន។ លោកស្គីបា្រប់ថា តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺតំបន់ Kirovohrad, Dnipropetrovsk, Lviv, Poltava និង Kharkiv។ ស្ថានភាពដ៏អាក្រក់នេះ​បានវិវត្តន៍ទៅមុខ គួបផ្សំនឹងការ​ចុះត្រជាក់នៅ​ទូទាំងប្រទេស៕

ប្រភព៖ PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា