សន្ដិសុខសង្គម

សមត្ថកិច្ចរកឃើញ​ឈើជាច្រើនកំណា​ត់ក្នុងចម្ការដូងមួយ​នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានស្រាវជ្រាវរកឃើញ ឈើប្រណីតជាច្រើនកំណាត់ដែលក្រុមឈ្មួញលាក់ទុកក្នុងចម្ការដូងមួយកន្លែង។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ផ្នែកជំនាញបានរកឃើញ កំណាត់ឈើប្រណីតប្រភេទសុក្រំចំនួន១៨ដុំ។ឈើនោះត្រូវឈ្មួញបានយកមកលាក់ទុក​ក្នុងដីចម្ការដូងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា។

ក្រោយមកសមត្ថកិច្ចបន្ដស្រាវជ្រាវរកឈ្មួញពាក់ព័ន្ធបទល្មើសខាងលើ និងដកហូតវត្ថុតាង​មានឈើសុក្រំចំនួន១៨ដុំមិនទាន់វាស់វែងត្រូវដឹកជញ្ជូនទៅរក្សាទុកនៅស្នាក់ការបរិស្ថានចំបក់ក្នុងឧទ្យានជាតិ ព្រះកុសុមៈគិរីរម្យជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ