សន្ដិសុខសង្គម

រថយន្តបុករថយន្តត្រង់ផ្លូវខ្វែងគ្នា​ បណ្ដាលឱ្យខ្ទេចខ្ទីទាំងសងខាង

ភ្នំពេញ​៖រថយន្តទំនើបបុករថយន្តទំនើបដូចគ្នា បណ្ដាលឱ្យខ្ទេចខ្ទីទាំងសងខាងនៅផ្លូវលេខ ២៨៥ ​ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុ មានរថយន្តម៉ាក​មែរសឺដេស​ ផ្លាក​លេខភ្នំពេញ2AS-6565 បើកតាមផ្លូវលេខ២៨៥​ពីកើតទៅលិច​។មកដល់ផ្លូវលេខ៥២៨ ​ស្រាប់តែមានរថយន្តម៉ាក Ford​ Titanium ផ្លាកលេខ ភ្នំពេញ2BO-6764 បើកពីត្បូងទៅជើង​ក្នុងដំណើរខ្វែងគ្នាក៏បុក ពេញទំហឹង ​បណ្ដាលឱ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំ ​តែមិនមានមនុស្ស គ្រោះថ្នាក់ទេ។

បន្ទាប់មកភាគីទាំងសងខាងបានដើរចេញពីកន្លែងកើតហេតុបាត់អស់ ​ត្រូវសមត្ថកិច្ច ជំនាញចរាចរណ៍រាជធានីភ្នំពេញ​ចុះយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំម្ចាស់ ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ