សន្ដិសុខសង្គម

រថយន្តបុកក្មេងប្រុសជិះកង់បត់ឆ្លងផ្លូវ បណ្តាលស្លាប់មួយរំពេច

ស្វាយរៀង៖រថយន្តមិនស្គាល់ម៉ាកកំពុងបើកយ៉ាងលឿន ហ្វ្រាំងមិនទាន់បានបុកក្មេងប្រុស​កំពុងជិះកង់បត់ឆ្លងផ្លូវពេញទំហឹងបណ្តាលស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា។ មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់​ឈ្មោះរឿន សុធារ៉ា អាយុ៨ឆ្នាំ នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះបន្ទាប់ពីកើតហេតុ​បានបើកគេចខ្លួនបាត់តែម្ដង។ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ មានក្មេងប្រុសម្នាក់​បានជិះកង់លើផ្លូវជាតិលេខ១៣ ហើយបានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តមកបុកពេញ​ទំហឹងបណ្តាលឱ្យក្មេងរងគ្រោះស្លាប់ភ្លាម៕ដោយ៖វិចិត្រ