អន្តរជាតិ

ពូទីនចេញយក្ស ក្រោយលោកខាងលិចប្រកាសបញ្ចប់ការកំណត់តម្លៃប្រេងរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ា ឌឹមៀរពូទីន បានប្រកាសព្រមានពីហានិភ័យសកលលោក ធ្ងន់ធ្ងរ បន្ទាប់ពីលោកខាងលិចត្រៀមបញ្ចប់ការកំណត់តម្លៃប្រេងរបស់ខ្លួន។

លោកពូទីន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថា ផែនការរបស់លោកខាងលិចក្នុងការណែនាំតម្លៃប្រេងអាចមាន “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” សម្រាប់ទីផ្សារថាមពល។ លោកថា “សកម្មភាពបញ្ចប់ការកំណត់ តម្លៃដោយលោកខាងលិច គឺផ្ទុយទៅនឹងគោលការណ៍នៃទំនាក់ទំនងទីផ្សារ ហើយទំនង ជានឹងនាំឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ទីផ្សារថាមពលពិភពលោក”។ ភាគីទាំងពីររុស្ស៊ីនិងអ៊ីរ៉ាក់ក៏បាននិយាយពីភាពវិជ្ជមាននៃការងាររវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌនៃអង្គការ OPEC + ជួយ “ស្ថិរភាពទីផ្សារប្រេងពិភពលោក”ផងដែរ។

យ៉ាងណាក៏ដោយ ការព្រមាននេះបានកើតឡើងបន្ទាប់ពីថ្ងៃអង្គារ ក្រសួងរតនាគារ សហរដ្ឋអាម៉េរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួន គ្រោងនឹងបញ្ចប់ការកំណត់តម្លៃប្រេងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរឹតត្បិត ប្រភពចំណូលរុស្ស៊ី។ ការកំណត់តម្លៃជាមូលដ្ឋានសម្រាប់ការហាមឃាត់នឹងចូលជាធរមាន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ហាមឃាត់ក្រុមហ៊ុនពីការដឹកជញ្ជូន ឬផ្តល់ការធានារ៉ាប់រងនានា សម្រាប់ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីដែលលក់លើសពីតម្លៃថេរ៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា