សន្ដិសុខសង្គម

ពលរដ្ឋដេញចាប់ក្រុមឆក់ខ្សែក បាន២នាក់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តីម្នាក់កំពុងជិះម៉ូតូឌុបកូនចេញពីសាលាបានសម្រេច ហើយព្យាយាមបើករត់ ត្រូវពលរដ្ឋដេញតាមចាប់បាន២នាក់យក​ឱ្យសមត្ថកិច្ច។ករណីនេះបានកើតឡើងនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពី ម៉ោង១២ ថ្ងៃទី២៥ ខែវិច្ឆិកា។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវនគរបាលនាំចូលប៉ុស្តិ៍ភ្លាមៗ មិនទាន់បញ្ជាក់ឱ្យដឹងពីឈ្មោះនៅឡើយទេជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម។ចំណែកស្ត្រីរងគ្រោះឈ្មោះ ចាន់ មិ អាយុ២៦ឆ្នាំ នៅភូមិ សង្កាត់ខាងលើ។ខ្សែកមាសដែលចោរឆក់នោះមានទម្ងន់ជាងមួយតម្លឹងយកបានមកវិញ តែបាត់បន្តោង។

ស្ត្រីរងគ្រោះបានឱ្យដឹងថា ដំបូងនាងជិះម៉ូតូស្កូបពីផ្លាកលេខភ្នំពេញ1IB-2541​ឌុបកូន២នាក់​ចេញពីសាលារៀន។ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកឆក់ផ្តាច់យកខ្សែក​បានសម្រេច​ហើយជិះគេចខ្លួន។ ភ្លាមៗនោះពលរដ្ឋបានស្រែកនិងដេញតាមចាប់​បានទាំង២នាក់តែម្តង៕ដោយ៖វិចិត្រ