អន្តរជាតិ

ទ័ពរុស្ស៊ីកំពុងស្រឡាំងកាំងនឹងផែនការ អ៊ុយក្រែនបន្ទាប់នៅតំបន់ឃើសន

កងទ័ពរុស្ស៊ីកំពុងស្រឡាំងកាំងយ៉ាងខ្លាំងនឹងផែនការរបស់អ៊ុយក្រែន បន្ទាប់ពីអ៊ុយ  ក្រែនបានរក្សាសន្ទុះខ្ពស់នៅតំបន់ឃើសនភាគខាងត្បូង។

យោងតាមអនុប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន លោកឧត្តមសេនីយ៍ទោ Vadym Skibitskyi បានប្រាប់កាសែត Kyiv Post កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា កងទ័ពរុស្ស៊ីប្រហែល ៣០.០០០នាក់ ដែលបានដកខ្លួនចេញពីច្រាំងខាងលិចនៃទន្លេ Dnieper កាលពីដើមខែនេះកំពុងពង្រឹងខ្លួនឡើងវិញយ៉ាងខ្លាំងនៅជាយឃើសន និង Zaporizhia។ ទ័ពរុស្ស៊ីមិនទាន់ទៅឲ្យផុតពីឃើសនទេ ពួកគេបានរៀបចំប្រុងជើងការទប់ទល់ នឹងការវាយប្រហាររបស់អ៊ុយក្រែន ចាំមើលផែនការបន្ទាប់របស់អ៊ុយក្រែន ដែលទីនោះ គឺជាភូមិសាស្រ្តមួយជាប់ទៅនឹងតំបន់គ្រីមៀរ។

Skibitskiy បាននិយាយថា “ជនជាតិរុស្ស៊ីកំពុងរង់ចាំការវាយលុករំដោះរបស់យើង នោះហើយជាមូលហេតុដែលពួកគេបានបង្កើតខ្សែការពារនៅ Kherson មួយទៀតនៅ ព្រំដែនរដ្ឋបាលនៃKherson និង Crimea និងមួយទៀតនៅតំបន់ភាគខាងជើងCrimea” ។ មិនមានការបង្ហើបដំណឹងពីផែនការបន្ទាប់របស់អ៊ុយក្រែនទេ តែបើតាមប្រធានាធិបតី អ៊ុយក្រែនបញ្ជាក់កាលពីពេលកន្លងទៅ អ៊ុយក្រែនប្តេជ្ញាថា នឹងវាយយកទាំងតំបន់ គ្រីមៀរមកវិញផងដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា