បទវិភាគ

បទវិភាគ៖ តើ រុស្ស៊ី និង អ៊ុយក្រែនមានជម្រើសអ្វីសម្រាប់សង្គ្រាមនៅក្នុងរដូវរងានេះ?

ប្រែសម្រួល៖សហការី

មានការផ្អាកប្រយុទ្ធគ្នា ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនកំពុងពិចារណាអំពីជម្រើសសម្រាប់យោធារបស់ខ្លួនក្នុងរដូវរងាខាងមុខ។

អ៊ុយក្រែនដែលមានការថមថយកម្លាំងបន្ទាប់ពីទទួលជ័យជម្នះក្នុងការដណ្តើមយកទីក្រុងកំពង់ផែ Kherson ដែជាតំបន់យុទ្ធសាស្ត្រដ៏មានសារសំខាន់នៅភាគខាងត្បូងនោះមកត្រូវបានផ្អាកការវាយរុលទៅមុខទៀត ខណៈទាហានត្រូវបានឲ្យសម្រាកនិងមានការបំពាក់អាវុធឡើងវិញ។

ជម្រើសរបស់ Kyiv បច្ចុប្បន្នគឺជាការវាយប្រហារមួយដែលនៅមានកំរិតនៅឡើយដោយសាតែទន្លេ Dnieper ជាខែលមួយពីធម្មជាតិ ហើយត្រូវតែប្រឹងរៀបចំផែនការសំខាន់ៗ ប្រសិនបើអាចវាយរឹបអូសយកទីតាំងនៅខាងក្បាលស្ពានបាន ខណៈដែលកងទ័ព និងរថពាសដែកត្រូវបានបញ្ជូនមកមួយចំនួនតាមតម្រូវការសម្រាប់ការវាយលុកតទល់នឹងអង្គភាពរបស់រុស្ស៊ីដែលបានជីកលេនដ្ឋាននៅក្បែរនឹងទន្លេនេះ។

ប្រទេសរុស្ស៊ីបានប្រើប្រាស់ទាហានស៊ីឈ្នួល Wagner ដែលមានបទពិសោធរបស់ខ្លួននៅភាគឦសាន ហើយការប្រយុទ្ធកាន់តែរាលដាលខ្លាំងឡើងៗ ដោយផ្តោតទៅលើទីក្រុង Bakhmut ។កងទ័ពអ៊ុយក្រែនត្រូវបានបញ្ជូនទៅមួយផ្នែកដើម្បីពង្រឹងការពារនឹងបញ្ឈប់ការរុលទៅមុខរបស់រុស្ស៊ី។

A group of Ukrainian soldiers load a rocket under the voer of trees in Kherson Region. The approaching winter may force a change in tactics, Ukrainian military units and Western military analysts say.
  • សង្គ្រាម Subzero

នៅពេលដែលអាកាសធាតុសីតុណ្ហភាពធ្លាក់ចុះបន្តិចម្តង ៗ លក្ខណៈប្រយុទ្ធនឹងមានការប្រែប្រួលយ៉ាងខ្លាំង។ ទ័ពទាំងសងខាងត្រូវបានហ្វឹកហ្វឺនដើម្បីប្រយុទ្ធក្នុងអាកាសធាតុដ៏សែនត្រជាក់នេះ ពិតណាស់រុស្ស៊ីបានលុកលុយ ហើយអ៊ុយក្រែនក៏បានវាយបកវិញ ក្នុងអំឡុងពេលមួយខែដែលមានអាកាសធាតុត្រជាក់បំផុតក្នុងឆ្នាំ ២០២២ គឺនៅក្នុងខែកុម្ភៈ ប៉ុន្តែទីក្រុង Kyiv បានទទួលសម្លៀកបំពាក់ និងឧបករណ៍រដូវរងាល្អៗជាងរុស្សីពីយោធាណាតូ។

នៅថ្ងៃដែលមានការលុកលុយចូលទីក្រុង Kyiv សីតុណ្ហភាពមានប្រហែល ៣ អង្សាសេ (៣៧.៤ អង្សាហ្វារិនហៃ) ។ សព្វថ្ងៃនេះវាគឺ ១C (៣៣.៨F) ។

ចាំបាច់ត្រូវតែមានការប្រែប្រួលក្នុងការប្រយុទ្ធគ្នានៅក្នុងសីតុណ្ហភាព subzero ។

ដោយសាមានពន្លឺថ្ងៃក្នុងរយៈពេលខ្លី កងទ័ពណាដែលមានជំនាញជាងក្នុងការប្រយុទ្ធនៅពេលយប់នឹងទទួលបានជោគជ័យ។ វ៉ែនតាសម្រាប់មើលពេលយប់ និងឧបករណ៏កំដៅវាស្ថិតនៅលើ់បញ្ជីឧបករណ៍យោធាដែលបានស្នើសុំដោយអ៊ុយក្រែនទៅលោកខាងលិច។

បន្ទាប់ពីមានអ្នករងរបួសនៅក្នុងសមរភូមិកើនឡើងកាន់តែច្រើននៅក្នុងខណៈពេលអកាសធាតុដ៏សែនត្រជាក់ធ្លាក់់មកដល់នោះឱកាសនៃការរស់រានមានជីវិតនៅក្នុងនាទីដែលហៅថាជា “ម៉ោងមាស” គឺ មានរយៈពេលតែ ៦០ នាទីទេគឺវាពិតជាសំខាន់ណាស់ប្រសិនបើទាហានរងរបួសត្រូវបានព្យាបាលឬផ្លាស់ប្តូរទៅកាន់ទីតាំងសង្គ្រោះបថមនៅក្នុងពេលដែលអាកាសធាតុកំពុងធ្លាក់ចុះនោះ។

គ្រឿងសព្វាវុធត្រូវជាប់គាំងខណៈដែលសីតុណ្ហភាពត្រជាក់វាបានបង្កកផ្នែកសំខាន់ៗអស់ហើយ។ រថក្រោះមានស្ថានភាពប្រសើនៅពេលដែលដីកករឹង ប៉ុន្តែទីតាំងការពារគឺពិបាកក្នុងការជីកដីព្រោះដីបានកករឹងហើយធ្វើឲ្យរបាំងកាំភ្លើងធំកាន់តែកកថែមទៀត។

ហើយវាមិនគ្រាន់តែចំពោះទ័ពនោះទេដែលនឹងត្រូវប្រឈមនឹងស្ថានភាពអាកាសធាតុប្រែប្រួលជនស៊ីវិលអ៊ុយក្រែនក៏ត្រូវបានរុស្ស៊ីកំណត់ថារងទុក្ខលំបាកក្រោមឥទ្ធិពលអាកាសធាតុដូចៗគ្នា។

  • អាកាសធាតុត្រជាក់ជាមុខអាវុធ

នៅក្នុងខណៈពេលដែលពិភពលោកក្នុងសប្តាហ៍នេះផ្តោតទៅលើអ្វីខាងក្រៅសាច់រឿងសង្គ្រាមរុស្សីនោះវាហាក់ដូចជាមានដំណើរឿងខុសប្រក្រតី ដូចជារ៉ុក្កែតបានធ្លាក់ចូលទៅក្នុងប្រទេសប៉ូឡូញ និងសម្លាប់មនុស្ស ២ នាក់នោះ ប្រជាជនអ៊ុយក្រែនជាង ១០ លាននាក់ត្រូវបានគេទុកចោលដោយរស់នៅគ្មានអគ្គិសនីប្រើប្រាស់ដោយសារតែកាំជ្រួចរុស្ស៊ីរាប់សិបគ្រាប់បានវាយប្រហារលើបណ្តាញអគ្គិសនីដែលពិបាកក្នុងការដំឡើងជាថ្មីជំនួសឲ្យប្រព័ន្ធអគ្គិសនីចាស់។

ទាំងនេះគឺជាស្ថានភាពដែលកាន់តែអាក្រក់ឡើងៗ ប្រសិនបើការវាយប្រហារទាំងនេះនៅតែបន្តទៀតឥតឈប់ឈរ។ ឥឡូវនេះគេមើលទៅដូចជាយុទ្ធសាស្ត្ររបស់ពូទីនដែលរុស្ស៊ីកាន់កាប់ទឹកដីក្នុងគោលបំណងទទួលបានប្រាក់ចំណេញតិចតួចខណៈពេលដែលការវាយលុកស្ថានីយថាមពល បណ្តាញផ្គត់ផ្គង់ ឃ្លាំងប្រេងឥន្ធនៈ និងកន្លែងស្តុកទុកដើម្បីសង្កត់លើអ៊ុយក្រែនឲ្យលុតជង្គង់ចុះចាញ់ហើយដើរទៅរកតុចរចា។

ស្ថានភាពនេះគឺជាសញ្ញាធ្ងន់ធ្ងរខ្លាំងណាស់ ដែលរដ្ឋាភិបាលអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាឥឡូវនេះកំពុងពិចារណាការជម្លៀសចេញពីរដ្ឋធានី Kyiv ដើម្បីការពារអាយុជីវិត ដោយសារតែកំដៅក្នុងទីក្រុងមិនត្រូវបានធានាទៀតទេ។

ថាមពលមិនមែនសម្រាប់កំដៅក្នុងផ្ទះនោះទេ បើគ្មានរោងចក្រផលិតថាមពលពិតជាមិនអាចដំណើរការ ដោយសាសាំងមិនអាចបូមបាន ហើយភ្លើងតាមដងផ្លូវមិនអាចបំភ្លឺបានទេ។ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែននឹងត្រូវពិការទាំងស្រុង ហើយស្ថានភាពជីវិតពលរដ្ឋនឹងចាប់ផ្តើមធ្លាក់ចុះជាលំដាប់។

ស្ទើរតែ ៤០ ភាគរយនៃបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញ ឬខូចខាត ហើយវានឹងចំណាយពេលជាច្រើនខែដើម្បីជួសជុល ដោយសារឧបករណ៍គ្រឿងបន្លាស់នៅមានការខ្វះខាតនៅឡើយ។

  • រឿងពាក់ព័ន្ធដល់អ៊ីរ៉ង់ម្តង

ខណៈពេលដែលរុស្ស៊ីអាចមើលឃើញថាទាំងនេះជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយរបស់ខ្លួន សម្រាប់កងទ័ពរុស្សីងាកទៅរកការស្តុកដ៏ធំនៃក្បាលកាំជ្រោចប្រឆាំងនាវា និងមីស៊ីលផ្លោងដែលមានតំលៃថោកៗតែមានប្រសិទ្ធភាពខ្ពស់ សម្រាប់បំពេញការខ្វះខាតរបស់យោធា។ពួកគេនឹងត្រូវពឹងផ្អែកលើការនាំចូលនូវបរិមាណដែលត្រូវការ។

ដោយសារឧស្សាហកម្មការពារជាតិរុស្ស៊ី ខិតខំផលិតវាក្នុងចំនួនមួយមានគំរិតរុស្សីការពឹងផ្អែកលើអ៊ីរ៉ង់ដែលបានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ផ្នែកអាវុធថោកៗតែមានប្រសិទ្ធភាពខ្ពស់។

អាវុធដូចជាគ្រាប់ Shahed-១៣៦ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ Mohajer-៦ ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ជាពិសេសនៅពេលបាញ់បង្ហោះក្នុងចំនួនច្រើនហ្វូង។ទោះយ៉ាងណាក៏ដោយ ក៏ភាគច្រើនត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបាញ់  ទម្លាក់។

គេនៅមិនទាន់ឃើញមានប្រើនៅសមរភូមិអ៊ុយក្រែននៅឡើយទេ ប៉ុន្តែក្នុងការពិចារណាមួយគឺថាឃ្លាំងអាវុធរបស់រុស្សីសម្រាប់ស្តុកកាំជ្រួចមីស៊ីលបាលីស្ទីកដែលមានតម្លៃថោកសមរម្យដែលអ៊ីរ៉ង់ផ្តល់ឲ្យត្រូវបានរៀបចំឡើង។

អាវុធដូចជា Fateh ១១០ និងកាំជ្រួចផ្លោង Zolfaghar មានរយៈចម្ងាយរហូតដល់ ៧០០km (៤៣៥ ម៉ាយ) និងមានភាពត្រឹមត្រូវគ្រប់គ្រាន់ក្នុងការបំផ្លាញគោលដៅដូចជា កន្លែងឃ្លាំងសម្ភារ ទីតំាងដំឡើងរ៉ាដា ឬស្ថានីយថាមពលនៅឆ្ងាយពីសមរភូមិជួរមុខ។

ប្រសិនបើអ៊ុយក្រែនត្រូវការបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទាំងអស់នេះ វាត្រូវការចំនួនស្មើគ្នា ឬមីស៊ីលការពារដែនអាកាសច្រើនជាងនេះថែមទៀត។

អ៊ុយក្រែនបានធ្វើការងារដ៏គួរឲ្យកត់សំគាល់មួយក្នុងការរួមបញ្ចូលគ្នានូវប្រព័ន្ធកាំជ្រួច និងរ៉ាដាជាច្រើនប្រភេទទៅក្នុងបណ្តាញការពារដែនអាកាសដែលមានស្រាប់របស់ខ្លួន ប៉ុន្តែប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះនៅត្រូវការការផ្គត់ផ្គង់ឲ្យបានឆាប់រហ័សដើម្បីការពារការវាយប្រហាររបស់រុស្ស៊ីក្នុងរដូវរងានេះ។

  • សមរភូមិឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេស

អ៊ុយក្រែនមិនគ្រាន់តែពឹងផ្អែកទាំងស្រុងលើការការពារដែនអាកាសរបស់ខ្លួនដើម្បីឈ្នះសង្រ្គាមនេះប៉ុណ្ណោះទេ តែប្រតិបត្តិការក្នុងការប្រយុទ្ធវាយលុករុលទៅមុខក៏ទទួលបានជោគជ័យយ៉ាងខ្លាំងចាប់តាំងពីពួកគេបានចាប់ផ្តើមវាយបកនៅដើមខែកញ្ញា។

ក្នុងរយៈពេលប៉ុន្មានខែនេះ កងកម្លាំងរបស់ទីក្រុង Kyiv បានដណ្តើមមកវិញយ៉ាងហោចណាស់ពាក់កណ្តាលនៃទឹកដីដែលពួកគេបានបាត់បង់ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយ។នៅដំណាក់កាលនេះអ៊ុយក្រែនត្រូវវាយឆ្លងកាត់ទន្លេ Dnieper ដើម្បីបំផ្លាញទីតាំងការពាររបស់រុស្ស៊ីនៅទីនោះ។

តំបន់នេះចាប់ពីដងទន្លេ Dnieper រហូតទៅដល់ Melitopol គឺជាកន្លែងសម្រាប់វាយកាន់កាប់។

អ្នកណាគ្រប់គ្រងវា គឹគ្រប់គ្រងប្រឡាយទឹកសាបដែលហូរចេញពីទន្លេនៅ Nova Kakhovka ទៅ Crimea ដោយផ្តល់ទឹកដល់ទៅ ៨៥ ភាគរយនៃឧបទ្វីបនេះ វាគឺជាគោលដៅយុទ្ធសាស្ត្រក្នុងសង្គ្រាមរុស្ស៊ីចាប់តាំងពីអ៊ុយក្រែនបានបិទប្រឡាយ Crimean ខាងជើងក្នុងឆ្នាំ ២០១៤ នៅពេលដែលរុស្ស៊ីបានបញ្ចូលជាឧប្បសម្ព័ន្ធដោយខុសច្បាប់ឧបទ្វីប។

ការវាយរុលទៅទិសខាងកើតរបស់អ៊ុយក្រែនប្រសិនបើជោគជ័យនឹងអាចកាត់ផ្តាច់បំពង់កដែលច្រកចេញចូលតំបន់ គ្រីមេដែលធ្វើឲ្យតំបន់នេះឲ្យនៅឯកោ។

វាក៏នឹងធ្វើឲ្យការកាន់កាប់របស់រុស្ស៊ីលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia មិនអាចទ្រាំទ្របាន ខណៈដែលយោធារុស្សីនឹងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើងៗដោយសាត្រូវបានឡោមព័ទ្ធហើយតម្រូវការគ្រប់យ៉ាងនៅក្នុងតំបន់មានការកើនឡើងខ្ពស់។

កងទ័ពរុស្ស៊ីបាននៅទីនោះរួចទៅហើយនៅចុងបញ្ចប់នៃខ្សែចង្វាក់ផ្គត់ផ្គង់ដ៏សែនឆ្ងាយនឹងមានបញ្ហាបន្ថែមទៀតចោទឡើងក្នុងការការពារ ខណៈដែលកាំជ្រោច Himars របស់អ៊ុយក្រែនដែលបានផ្លាស់ប្តូរទីតាំងទៅទិសខាងកើតដែលអាចបំផ្លាញឃ្លាំងផ្គត់ផ្គង់ និងផ្លូវដែកដែលប្រើប្រាស់ដោយអង្គភាពដឹកជញ្ជូនយោធារបស់ទីក្រុងម៉ូស្គូ។

ការវាយលុកឆ្លងកាត់ទន្លេមិនងាយស្រួលនោះទេអ៊ុយក្រែននឹងត្រូវវាយលុកតាមដងទន្លេ Dnieper នៅលើចំណុចជាច្រើន ហើយកាពារក្បាលឆ្នេរខាងក្រោមត្រូវបន្តវាយទប់ទល់រហូតដល់ពេលដែលទាហាន យានជំនិះ គ្រឿងផ្គត់ផ្គង់ និងឧបករណ៍នានាមានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមបន្តវាយលុក។

រុស្ស៊ីមិនអាចការពារដងទន្លេទាំងមូលបានទេ ហើយអ៊ុយក្រែនបានបង្ហាញអំពីជំនាញនឹងកិច្ចប្រតិបត្តិការរួមបញ្ចូលអាវុធគ្រប់ធុនជាមួយគ្នា ដើម្បីបើកការវាយលុកជាទ្រង់ទ្រាយធំតាមដងទន្លេ រួមជាមួយនឹងការគាំទ្រដោយឧទ្ធម្ភាគចក្រ និងការបាញ់ផ្លោងក្នុងរយៈចម្ងាយឆ្ងាយ។

  • រង្វាន់ធំគឺ Melitopol

ត្រូវបានគេស្គាល់ថាជា “ច្រកផ្លូវទៅកាន់គ្រីមៀ” វាជាមជ្ឈមណ្ឌលដឹកជញ្ជូន ផ្លូវដែក និងជាផ្នែកមួយដ៏សំខាន់។

ការដណ្តើមយកទីក្រុងនេះឡើងវិញដោយកងកម្លាំងអ៊ុយក្រែន រួមជាមួយនឹងការបិទប្រឡាយទឹកសាប នឹងចាប់ផ្តើមធ្វើឲ្យវត្តមានយោធារបស់រុស្ស៊ីនៅគ្រីមៀកាន់តែមានភាពមិនច្បាស់លាស់ ហើយនឹងបង្ហាញពីការបរាជ័យទាំងស្រុងនៃកងទ័ពរបស់ទីក្រុងម៉ូស្គូ។

តើរុស្ស៊ីអាចទប់ទល់បានដែរឬទេ? ដោយប្រើប្រាស់កាំជ្រួចដែលបាននាំចូល និងទាហានរើសថ្មីជាច្រើនយកទៅបោះចោលនៅក្នុងសមរភូមិជួរមុខ។

Josef Stalin ថាមានពាក្យចចាមអារ៉ាម “បរិមាណមាននិងគុណភាមានទាំងអស់” ។

ថាតើវាគ្រប់គ្រាន់ដើម្បីឲ្យរុស្ស៊ីលែងចាញ់សង្រ្គាមឬក៏អត់នោះ គឺមិនទំនងជាមានទំនុកចិត្តច្រើនប៉ន្មានទេ៕

ប្រភពពី អាល់ហ្សាហ្សឺរ៉ា