សុខភាព

ឆាកជីវិតពិតរបស់ក្មេង’ចចក’រស់នៅក្រោមកាប្រមាថដោយសារ’ក្មេងៗ

ប្រែសម្រួល៖ សហការី

ក្មេងជំទង់ជនជាតិឥណ្ឌាម្នាក់ត្រូវគេធ្វើបាបដោយចំហពេញមួយជីវិតរបស់គាត់ ដោយសារតែវមានសភាវៈដ៏កម្រមួយគឺដុះរោម “Werwolf” ដូចសត្វចចកពេញរាងកាយ។

Lalit Patidar មានអាយុ ១៧  ឆ្នាំបានប្រាប់ Media Drum World អំពីរោមដើមទ្រូងដ៏សែនក្រាស់របស់គេថា “កាលខ្ញុំនៅក្មេង ខ្ញុំត្រូវបានកេគប់ដុំថ្មមកលើរូបខ្ញុំ” ។ “ក្មេងៗខ្លាចខ្ញុំមករកខាំពួកគេដូចសត្វធាតុ”។

Patidar ដែលរស់នៅក្នុងភូមិ Nandleta នៃស្រុក Madhya Pradesh បានរងនូវជំងឺ hypertrichosis ដែលមន្ទីរពិសោធវេជ្ជសាស្ត្រជាតិបញ្ជាក់ថាធ្វើឲ្យមាន “រោមដុះច្រើនហួសប្រមាណគ្រប់ទីកន្លែងនៅលើរាងកាយ” ។

ជំងឺនេះត្រូវបានបែងចែកជាពីរប្រភេទផ្សេងពីគ្នា: hypertrichosis ជាទូទៅវាកើតឡើងលើរាងកាយទាំងមូលដោយមិនកំណត់ថានៅចំកន្លែងណាមួយនៃរាងកាយនោះទេ។ Hypertrichosis អាចកើតមាននៅពេលទើបនឹងចាប់កំណើត ឬក៏អាចដុះឡើងនៅពេលធំពេញវ័យ។

ជំងឺនេះត្រូវបានគេស្គាល់ថាជា “រោគសញ្ញារបស់សត្វស្វា” គឺវាកម្រនឹងកើតឡើងណាស់វាអាចមានតិចជាង ១០០ ករណីដែលគេធ្លាប់បានកំណត់ចំណាំរហូតដល់ពាក់កណ្តាលអាយុ។

Patidar ត្រូវបានគេរាយការណ៍ថាមានភាពខ្លោចផ្សាដោយសារតែស្ថានភាពរាងកាយបែបនេះ អស់មួយជីវិត” ប៉ុន្តែគេមិនដែលបានកត់សម្គាល់នោះទេរហូតដល់វ័យជំទង់។

សិស្សវិទ្យាល័យម្នាក់នេះបានពន្យល់ថា “ឪពុកម្តាយរបស់ខ្ញុំនិយាយថា គ្រូពេទ្យបានកោរពុកមាត់ឲ្យខ្ញុំតាំងពីកំណើត ប៉ុន្តែខ្ញុំពិតជាមិនបានចំាថាមានអ្វីខុសបែ្លកទេ រហូតដល់ខ្ញុំមានអាយុប្រហែល ៦ ឬ ៧ ឆ្នាំ”  “នោះជាគ្រាដំបូងដែលខ្ញុំចាំបានថា មានរោមដុះពេញខ្លួនរបស់ខ្ញុំដូចជានរណាម្នាក់ដែលខ្ញុំមិនដែលស្គាល់ចឹង”។

លោកវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យជាបន្តបន្ទាប់ Patidar ថាមានជំងឺ hypertrichosis ដែលគាត់បានរកឃើញថាវារឿងដ៏ចម្លែកដោយសារតែមិនមានសមាជិកគ្រួសារណាម្នាក់របស់គាត់កើតជំងឺនះទេ។

ហើយដំបូងឡើយខណៈពេលដែលខ្ញុំនៅជាកូនក្មេងដែលមានដុះរោមនៅចង្ការនោះគឺមិនបានរងនូវការរំខានទេ វាបាននិយាយថា “សមាជិកគ្រួសាររបស់ខ្ញុំនិងឪពុកម្តាយរបស់ខ្ញុំមានការបារម្ភយ៉ាងខ្លាំងអំពីខ្ញុំ” ។ “កុមារតូចៗមានការភ័យខ្លាចនៅពេលដែលពួកគេបានឃើញខ្ញុំ ហើយកាលពីខ្ញុំនៅក្មេងខ្ញុំក៏មិនបានដឹងថាវាមកពីមូលហេតុអ្វីនោះទេ”។

ពេលវេលាបានកន្លងផុតទៅ Patidar ខ្ញុំបានដឹងខ្លួនឯងថាខ្ញុំមានរូបរាងខុសពីក្មេងៗដទៃ។ ក្មេងជំទង់ដែលងាយនឹងក្លាយជាគោលដៅសម្រាប់គេធ្វើបាបដោយសារតែរូបរាងដ៏ចំឡែករបស់គេនោះ បាននិយាយថា “នៅពេលដែលខ្ញុំធំឡើងខ្ញុំដឹងថារាងកាយទាំងមូលរបស់ខ្ញុំមានរោមដែលខុសពីអ្នកដទៃ” ។

Patidar បានយំខ្សិបខ្សួលថា៖ “មិត្តរួមសាលារបស់ខ្ញុំធ្លាប់លេងសើចនឹងខ្ញុំ ពួកគេបានស្រែកថា “ស្វា ស្វា” មកកាន់ខ្ញុំ”។ “មនុស្សម្នាក៏ចំអកឲ្យខ្ញុំដោយហៅខ្ញុំថាជាសត្វខ្មោច ពួកគេគិតថាខ្ញុំជាប្រភេទសត្វទេវកថា ប៉ុន្តែខ្ញុំមិនមែនជាពពួកទាំងនេះទេ” ។

គាត់បានបន្ថែមថា “ខ្ញុំឃើញឪពុកម្តាយពួកគេនាំកូនតូចៗរបស់គេចេញឆ្ងាយពីខ្ញុំ វាធ្វើឲ្យខ្ញុំខកចិត្តដែលពួកគេគិតថាគេខ្លាចខ្ញុំ”។

ពួកមនុស្សពាលថែមទាំងបានគប់ដុំថ្មមកលើ ដូចរូបគេជាបិសាចក្នុងខ្សែភាពយន្តដ៏គួឲ្យភ័យរន្ធត់មួយកាលពីនៅសម័យបុរាណ។

រហូតមកដល់ពេលនេះ គេនៅមិនទាន់មានវិធីព្យាបាលជំងឺ hypertrichosis នេះនៅឡើយទេ។ អ្នកជំងឺគ្រាន់តែព្យាយាមថែរក្សារោមដែលមានអាយុច្រើនឆ្នាំ តាមរយៈការ ផ្លុំ, កាត់, កោរ, លាបប្រេង អ៊ុតឡាសែ និងវិធីដករោមផ្សេងៗ។

អរគុណណាស់ ដែល Patidar បានរៀនសម្របខ្លួនទៅតាមសភាវៈមួយនេះ តាំងពីពេលនោះមកមិនមានអ្វីមករារាំងគាត់មិនឲ្យឈានទៅរកជីវិតដែលពោរពេញដោយភាពសម្បាយរីករាយនោះទេ។

“ខ្ញុំខុសពីមនុស្សធម្មតាគឺខ្ញុំមានវិធីដ៏ល្អមួយ” “គឺការសម្របខ្ឡនបន្តិចម្ដងៗរបស់ខ្ញុំ ដល់ពេលនោះមនុស្សគ្រប់ៗគ្នាក្នុងគ្រួសាររបស់ខ្ញុំចាប់ផ្តើមមានអារម្មណ៍ធម្មតា ហើយមិត្តភក្តិរបស់ខ្ញុំជាច្រើនក៏បានលើកទឹកចិត្តខ្ញុំផងដែរ”។

Patidar ថែមទាំងបានចាប់ផ្តើមសរសេរប្លុក និងបង្កើតវីដេអូជាមួយនឹងគោលដៅអាចឲ្យគាត់បានក្លាយជា YouTuber ដ៏ល្បីល្បាញនៅថ្ងៃណាមួយ។

នៅទីបំផុត គាត់មានអារម្មណ៍ថារូបរាងរាងកាយមិនគួរជាកត្តាមករារាំងនរណាម្នាក់ពីការធ្វើតាមសុបិនរបស់ពួកគេនោះទេ។

ក្មេងជំទង់រូបនេះបាននិយាយថា “ខ្ញុំត្រូវរៀននូវអ្វីៗជាច្រើនថែមទៀតនៅក្នុងដំណើរជីវិតរបស់ខ្ញុំ សំខាន់បំផុតនោះគឺខ្ញុំត្រូវរៀនសូត្រថាខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមួយលាននាក់”។ “ខ្ញុំមិនគួរចុះចាញ់ឡើយ ហើយរស់នៅឲ្យបានពេញលក្ខណៈបំផុតដែលខ្ញុំតែងតែចង់បោះជំហានទៅមុខដោយក្តីមោតន”។

នេះមិនមែនជាករណីដំបូងនៃជំងឺ hypertrichosis ដែលធ្វើឲ្យរងទុក្ខលំបាកគឺមានអ្នករហស្សកម្មម្នាក់មានសភាវៈជា “មនុស្សចម្លែក”កាលនៅក្នុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ដែលល្បីថា Julia Pastrana ជាអ្នកសំដែងរហស្សកម្មម៉ិកស៊ិកត្រូវបានគេស្គាល់ថាជា “ស្ត្រីខ្លាឃ្មុំ” នៅក្នុងការសំដែងរហ័សកម្មដោយសារតែមុខរបស់នាងដែលមានដុះឬសឈើច្រើន។

នៅក្នុងលំនាំថ្មីៗនេះ ជាច្រើនឆ្នាំមុន កុមារនៅប្រទេសអេស្ប៉ាញមានដុះរោមពាសពេញរាងកាយរបស់ពួកគេ បន្ទាប់ពីពួកគេប្រើប្រាស់ដោយចៃដន្យនូវថ្នាំជ្រុះសក់ជាថ្នាំសម្រាប់រំលាយអាហាររបស់ពួកគេ៕

ប្រភព៖ New York Post