សន្ដិសុខសង្គម

អាវុធហត្ថចាប់ជនសង្ស័យម្នាក់លួចកាត់ខ្សែភ្លើង ក្នុងក្រុងព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖​កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា បាន​ចាប់​ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងតាមដងផ្លូវក្នុងក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីអាវុធហត្ថបាន​ឱ្យដឹងថា​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីលួច​កាត់ខ្សែភ្លើង​ក្នុងអគារមួយកន្លែងនៅម្តុំភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុរួចមក កម្លាំងល្បាតបានចុះទៅទីតាំងខាងលើ ហើយចាប់ជនសង្ស័យម្នាក់ឈ្មោះ ភូ សុផា អាយុ៣០ឆ្នាំ យកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ជាមួយនោះដកហូតវត្ថុតាងមានខ្សែភ្លើងមួយចំនួន-កាំបិត១ និងទូរសព្ទ១គ្រឿង។

បន្ទាប់ពីចាប់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថផ្នែកជំនាញខេត្តបានកសាងសំណុំរឿង​បញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ