សន្ដិសុខសង្គម

អាជ្ញាធរឱ្យផ្អាកធ្វើចរាចរលើស្ពានបាឡេក្រោយស្រឡាដឹកខ្សាច់បើកបុកសសរ

ភ្នំពេញ៖រដ្ឋបាលភ្នំពេញប្រកាសផ្អាកធ្វើចរាចរបណ្តោះអាសន្នលើស្ពានបាឡេ ក្រោយស្រឡាឡងដឹកខ្សាច់បើកបុកសសរស្ពាន បង្កការខូចខាតធ្ងន់ធ្ងរ ហើយបានក្រឡាប់លិចកល់ជាប់នៅទីនោះ។

សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ មានស្រឡាងដឹកខ្សាច់មួយគ្រឿងបានបើកបុកសសរស្ពានដែកបាឡេបណ្តាលឱ្យក្រឡាប់លិច​កល់ជាប់នៅទីនោះតែម្តង។តែមន្ត្រីរូបនោះមិនបានបញ្ជាក់ឱ្យដឹងថាជា​របស់ក្រុមហ៊ុនមួយណានៅឡើយទេ។

ក្រោយមានហេតុការណ៍កើតឡើង អាជ្ញាធររាជធានីភ្នំពេញបានប្រកាសផ្អាកធ្វើចរាចរ​លើស្ពានបាឡេក្រោយពីស្រឡាងដឹកខ្សាច់បុកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងររួចមក។ស្ពានបាឡេឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វាទៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ។

ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡាងដឹកខ្សាច់មួយគ្រឿង​បានបើកបុក​សសរស្ពាន ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថហេតុ៕ដោយ៖វិចិត្រ