អន្តរជាតិ

Tesla ប្រមូលរថយន្ត Model X ៣០,០០០ គ្រឿងត្រឡប់មកវិញ ដោយបញ្ហាពោងសុវត្ថិភាព

ប្រែសម្រួល៖ សហការី

ក្រុមហ៊ុនផលិតរថយន្តម៉ាក Tesla របស់ លោក មហាសេដ្ឋីពិភពលោក  Elon Musk បានប្រមូលរថយន្តប្រភេទ Model X ជិត ៣០,០០០ គ្រឿងនៅសហរដ្ឋអាម៉េរិក ដោយសាពោងសុវត្ថិភាពរបស់អ្នកដំណើរនៅផ្នែកខាងមុខដំឡើងមិនត្រឹមត្រូវ ហើយបានធ្វើឲ្យភាគហ៊ុនរបស់គាត់មានការធ្លាក់ចុះដល់ទៅ ៣% កាលពីថ្ងៃសុក្រកន្លងទៅនេះដែលជាកម្រិតមួយទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ។

ក្រុមហ៊ុនបាននិយាយនៅក្នុងឯកសារមួយទៅកាន់និយតករថា ពោងសុវត្ថិភាពត្រូវបានគេដំឡើងមិនត្រឹមត្រូវប្រសិនបើមានគ្រោះថ្នាក់ប៉ះទង្គិចគ្នាក្នុងល្បឿនទាបមួយ ធ្វើឲ្យអ្នកដំណើរនៅកៅអីខាងមុខក្មេងៗដែលមិនមានខ្សែក្រវាត់ អាចនឹងខ្ទាតចេញពីទីតាំងដែលគេអង្គុយ ជាហេតុបង្កើតឲ្យមានហានិភ័យងាយរងរបួស។

ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួនមិនបានដឹងថាវាមានការពាក់ព័ន្ធនឹងគ្រោះថ្នាក់ណាមួយ ដែលបង្កឲ្យមានរបួស ឬមានការស្លាប់ដែលទាក់ទងនឹងការហៅត្រឡប់មកវិញនេះទេ។

ក្រុមហ៊ុនបាននិយាយនៅក្នុងលិខិតមួយថា បញ្ហានឹងត្រូវបានដោះស្រាយតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធពោងសុវត្តភាព។ ក្រុមហ៊ុនបាននិយាយនៅក្នុងលិខិតមួយដែលបានដាក់ជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍លើផ្លូវជាតិ។

  • ការផ្សព្វផ្សាយពាណិជ្ជកម្ម

កាលពីដើមខែនេះ ក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោកបានប្រមូលមកវិញនូវរថយន្ត Model S និង Model X ជាង ៤០,០០០ គ្រឿង ដោយសារមានហានិភ័យក្នុងការបាត់បង់សមត្ថភាពគ្រប់គ្រងឧបករណ៍ជំនួយថាមពលចង្កូតនៅពេលបើកបរលើផ្លូវលំបាក ឬក៏ចុះក្រលុកជ្រៅៗ។

ភាគហ៊ុនរបស់ Tesla ធ្លាក់ដល់កម្រិតទាបក្នុងរយៈពេល ៥២ សប្តាហ៍គឺនៅត្រឹមតែ $១៧៦.៥៥ កាលពីថ្ងៃសុក្រ មុនពេលបិទបាននៅត្រឹមតែ $១៨០.១៩ គឺវាបានធ្លាក់ចុះដល់ទៅ ១.៦% ៕

ប្រភព៖ New York Post