អន្តរជាតិ

អ្នកជំនាញអ៊ុយក្រែនបានទៅដល់កន្លែងផ្ទុះធ្លាក់មីស៊ីលរុស្ស៊ីនៅប៉ូឡូញហើយ

អ៊ុយក្រែនសម្ដែងការអរគុណដល់ភាគីពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យក្រុមអ្នកជំនាញរបស់ខ្លួន បានទៅដល់កន្លែងធ្លាក់មីស៊ីលរុស្ស៊ីនៅក្នុងទឹកដីប៉ូឡូញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitter កាលពីថ្ងៃទី១៨វិច្ឆិកាថា “អ្នកជំនាញអ៊ុយក្រែនកំពុងធ្វើការនៅទីតាំងនៃសោកនាដកម្មនៅ Przewodów ដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ “ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ភាគី​ប៉ូឡូញ​ដែល​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ពួកយើងបានចូលទៅដល់។ យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ក្នុង​លក្ខណៈ​បើកចំហ និង​ស្ថាបនា ដូច​ដែលមិត្ត​ជិត​ស្និទ្ធ​បាន​ធ្វើ”។ លទ្ធផលចេញពីខាងអ៊ុយក្រែននឹងត្រូវបង្ហាញ បន្ទាប់ពីការ ស៊ើបអង្កេតយ៉ាងហ្មត់ចត់។

យ៉ាងណាក៏ដោយ របាយការណ៍ជាបឋមដោយណាតូ និងប៉ូឡូញបាននិយាយរួចហើយថា នេះជាការថ្លោះធ្លោយអចេតនារបស់អ៊ុយក្រែន។ កាំជ្រួចដែលបានវាយប្រហារប៉ូឡូញ ទំនងជា មកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ គួររំលឹកថា ការវាយប្រហារ នេះបានកើតឡើងនៅភូមិភាគខាងកើតប៉ូឡូញជាប់ព្រំដែនអ៊ុយក្រែន  ខណៈអ្នកស្លាប់ មានចំនួន២នាក់ ស្ថិតក្នុងវ័យប្រហែល៦០ឆ្នាំ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា