អន្តរជាតិ

យន្តហោះ F-16 ហោះអមដំណើរក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញទៅប្រកួតWorld Cup

យន្តហោះចម្បាំង F-16 បានអមការពារដំណើររបស់ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញទៅប្រកួត World Cup នៅប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺវាខុសគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីពលរដ្ឋប៉ូឡូញពីរនាក់បានស្លាប់ក្នុងការវាយប្រហារដោយមីស៊ីល។

ក្នុងអាខោន Twitter ផ្លូវការរបស់ក្រុមការងារបាល់ទាត់បានបង្ហោះវីដេអូបង្ហាញពីយន្តហោះចម្បាំងពីរគ្រឿងហោះអមដំណើរយន្តហោះស៊ីវិល ដោយមានសរសេរថា “សាធារណរដ្ឋប៉ូឡូញ”។

“ពួកយើងត្រូវបានការពារក្នុងដំណើរទៅកាន់ព្រំដែនភាគខាងត្បូងនៃប្រទេសប៉ូឡូញដោយយន្តហោះ F16!” Tweet ពួកយើង “សូមអរគុណ និង ជំរាបសួរអ្នកបើកយន្តហោះ!”។

រូបថតដែលថតដោយក្រុមកីឡាបានបង្ហាញពីអ្នកបើកយន្តហោះ F-16 ម្នាក់ដាក់តាំងបង្ហាញនៅនឹងបង្អួចកាប៊ីនយន្តហោះរបស់គាត់នូវសញ្ញាសម្គាល់របស់ក្រុមជម្រើសជាតិ” ។

“ខ្លួនអ្នកជាអ្នកបើកបរយន្តហោះ នៅពេលនេះអ្នកក៏ជាអ្នកគាំទ្រក្រុមជម្រើសជាតិប៉ូឡូញផងដែរ!” នេះជាសំណេរចំណងជើង។

យោងតាមរបាយការណ៍របស់សារព័ត៌មានប៉ូឡូញ យន្តហោះចម្បាំងបានអមការពារដំណើរយន្តហោះរបស់ក្រុមជម្រើសជាតិ រហូតដល់វាចាកចេញពីដែនអាកាសរបស់ប្រទេស។

ក្រោយមកក្រុមនេះបានទៅដល់ទីក្រុងដូហាប្រទេសកាតាដោយសុវត្ថិភាព ជាកន្លែងដែលគេគ្រោងនឹងប្រកួត World Cup លើកដំបូងនៅថ្ងៃទី ២២ ខែវិច្ឆិកា។

ជាក់ស្តែង រដ្ឋាភិបាលប៉ូឡូញមានអារម្មណ៍ថា ចាំបាច់ត្រូវតែមានវិធានការប្រុងប្រយ័ត្នទាំងនេះ ជុំវិញការការធ្វើដំណើររបស់ក្រុមបាល់ទាត់ជម្រើសជាតិ បន្ទាប់ពីកាំជ្រួចសូវៀតបានធ្លាក់ក្នុងទីក្រុងជនបទ Przewodow ក្បែរព្រំដែនជាមួយអ៊ុយក្រែនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សអស់ពីរនាក់។

ប៉ូឡូញជារដ្ឋសមាជិកណាតូ ហើយឧបទ្ទវហេតុដ៏សោកនាដកម្មនេះ គឺជាលើកទីមួយហើយដែលកាំជ្រួចបានបាញ់ចូលចាប់តាំងពីមានសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនហើយបានវាយប្រហារដោយផ្ទាល់មកលើទឹកដីមួយដែលកំពុងត្រូវបានការពារដោយសម្ព័ន្ធមិត្ត ជាហេតុបង្កឲ្យមានការភ័យខ្លាចថានឹងអាចរាលដាលឡើងថែមទៀត។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា ការវាយប្រហារដោយកាំជ្រួចហាក់ដូចជាចៃដន្យពេក ហើយប្រហែលជាត្រូវបានវាយប្រហារដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដើម្បីទប់ទល់ទៅនឹងការទម្លាក់គ្រាប់បែកក្នុងទ្រង់ទ្រាយមួយដ៏ធំរបស់រុស្ស៊ី ដែលផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenksy បានជំទាស់នឹងការរកឃើញរបស់ប៉ូឡូញ ហើយបានស្នើសុំឲ្យមន្ត្រីរបស់លោកទទួលបានសិទ្ធិចូលទៅកាន់កន្លែងវាយប្រហាដោយកាំជ្រួចខាងលើដើម្បីធ្វើការស្រាវជ្រាវបន្ថែម។

នៅក្នុងការខ្វែងគំនិតគ្នាជាសាធារណៈដ៏កម្រមួយរវាងសម្ព័ន្ធមិត្ត ប្រធានាធិបតីអាមេរិក លោក Biden បានច្រានចោលការអះអាងរបស់ លោក Zelensky ដែលថាមីស៊ីលនោះមិនមែនជារបស់អ៊ុយក្រែន ដោយប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា “អ្វីៗមិនអាចយកជាភស្តុតាងបានទេ” ។

ប្រភព៖ ញូវយ៉កប៉ុស្តិ៍