អន្តរជាតិ

គ្រាប់កាំភ្លើងអ៊ុយក្រែនមានដាក់ថាសងសឹកកម្លាំងរុស្ស៊ីដែលលួចសត្វពីក្នុងសួនសត្វអ៊ុយក្រែន

ប្រែសម្រួល៖សហការី

កងទ័ពអ៊ុយក្រែនបានរិះរកវិធីសងសឹកចំពោះការលួចយកសត្វ Raccoon មួយក្បាលដោយកងទ័ពរុស្ស៊ី បន្ទាប់ពីពួកគេបានលួចចូលក្នុងសួនសត្វនៅ Kherson ។

កងទ័ពអ៊ុយក្រែនទំនងជាបានសរសេរថា ‘សម្រាប់ Raccoon!’ នៅលើគ្រាប់កាំភ្លើងត្បាល់ បន្ទាប់ពីមានវីដេអូទាហានរុស្ស៊ីចាប់សត្វនោះបានបង្ហោះរាលដាលឡើង។

គ្រាប់ផ្លោងកាំភ្លើងត្បាល់ដែលផ្ទុះជាបំណែករសាត់រសាយទំនងជាមានជាប់នូវសារដែលគេបានសរសេរដោយហ្វឺតដែលមិនអាចរលុបបាននៅលើជុំវិញក្បាលគ្រាប់កំាភ្លើងត្បាល់ដែលគេបានរៀបចំរួចជាស្រេចដើម្បីបំផ្ទុះជាការសងសឹក។

@IgorSushko បានបង្ហោះសារលើសម្បកគ្រាប់នោះដែលមានពាក្យថា៖ ‘ការបាញ់ផ្លោងរបស់អ៊ុយក្រែនជាសញ្ញាសងសឹក ‘សម្រាប់សត្វ Raccoon !’ ពួករុស្សីបានលួចសត្វជាច្រើនប្រភេទ រួមទាំងកូន Raccoon  មួយក្បាលផងដែរ នៅពេលពួកគេបានយកចេញពីសួនសត្វ Kherson មុនពេលដកថយ។

មានវីដេអូបង្ហាញពីទាហានរុស្ស៊ីលបចូលសួនសត្វអ៊ុយក្រែនត្រូវបានគេបង្ហោះឡើងកាលពីថ្ងៃអាទិត្យ។

https://www.dailymail.co.uk/news/article-11439905/Ukrainian-mortars-covered-messages-revenge-mammal-stolen-zoo-Russian-forces.html#v-2423008201145496821

វីដេអូនេះបង្ហាញអំពីអ្នកថែសួនសត្វរុស្ស៊ីម្នាក់បានលួចសត្វពីសួនសត្វអ៊ុយក្រែន ខណៈដែលគាត់ត្រូវបានជួយគាំពារដោយកងទ័ពរបស់លោកពូទីន។

អ្នកថែសួនសត្វ Oleg Zubkov ត្រូវបានគេមើលឃើញថាកំពុងព្យាយាមចាប់សត្វមួយក្បាលនៅក្នុងបរិវេណសួនសត្វ ក្នុងគ្រាដែលសត្វនោះព្យាយាមរត់គេច។ អ្នកថែសួនសត្វបានចាប់កន្ទុយវាខណៈដែលវាកំពុងលោតផ្លោតៗឡើងលើបន្ទាប់មកគាត់ក៏ដាក់វាទៅក្នុងទ្រុង។

សត្វផ្សេងៗទៀតក៏ត្រូវបានពួកគេយកចេញពីសួនសត្វផងដែរ រួមទាំងសត្វឡាម៉ាមួយក្បាលដែលត្រូវបានខ្ចប់នៅខាងក្រោយឡាន។

វីដេអូមួយទៀតបង្ហាញពីសត្វចចកមួយគូដែលយកចេញពីសួនសត្វក្នុងទីក្រុង Kherson ដែលទើបរំដោះបាន នៅពេលពួកគេមកដល់ឧទ្យាន Taigan Lion Park របស់ Crimea ដែលជាកម្មសិទ្ធិរបស់លោក Zubkov សរុបមក សត្វក្អែកប្រាំពីរ ចចកពីរ ក្ងោក ឡាម៉ា និងលាមួយក្បាល ត្រូវបានលួចពីសួនសត្វ Kherson ។

លោក Zubkov ត្រូវបានគេស្គាល់ថាជា “បុរសតោ” ត្រូវបានកាត់ទោសពីបទធ្វេសប្រហែសកាលពីឆ្នាំមុន បន្ទាប់ពីសត្វខ្លាមួយក្បាលរបស់គាត់ខាំម្រាមដៃក្មេងប្រុសអាយុមួយឆ្នាំ។

គាត់ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ២ ឆ្នាំ ៣ ខែ ប៉ុន្តែបានជាប់គុកត្រឹមតែ ២ ខែបន្ទាប់ពីត្រូវបានដោះលែងក្រោមលក្ខខណ្ឌថាគាត់ស្នាក់នៅក្នុង Crimea ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zubkov អះអាងថា លោកត្រូវបានចាត់តាំងដោយមេដឹកនាំនៃតំបន់គ្រីមេរបស់រុស្ស៊ី លោក Sergei Aksyonov ឲ្យធ្វើដំណើរទៅកាន់ទីក្រុង Kherson ក្នុងបេសកកម្មពិសេសមួយ ដើម្បីយកសត្វទៅកាន់ប្រទេសរុស្ស៊ី នៅឲ្យឆ្ងាយពីសង្គ្រាម។

ដោយហៅវាថាជា ‘ការជម្លៀសបណ្តោះអាសន្ន’ លោក Zubkov បាននិយាយថា “វានឹងកាន់តែប្រសើរសម្រាប់សត្វចចកនៅទីនេះ៖ ទឹកដីដ៏ធំមួយ ព្រះអាទិត្យ Crimean … វាជាសុបិនរបស់ពួកគេក្នុងការរស់នៅទីនេះ”។

គាត់អះអាងថា សត្វចចកនឹងត្រូវប្រគល់មកវិញ ប្រសិនបើរុស្ស៊ីកាន់កាប់ Kherson ឡើងវិញ ទោះបីជាសត្វផ្សេងទៀតទំនងជានៅទីណាក៏បាន។

ប្រតិបត្តិការនេះត្រូវបានថ្កោលទោសដោយអាជ្ញាធរអ៊ុយក្រែនដែលបានចោទប្រកាន់រុស្ស៊ីថាបានលួច Kherson ខណៈដែលខ្លួនដកទ័ពចេញពីទីក្រុងរំដោះមួយនេះ៕

ប្រភព៖ Dailymail