អន្តរជាតិ

អ្នកជំនាញគ្រាប់មីន៖ មីនរុស្ស៊ីនៅអ៊ុយក្រែនចាស់ថ្មីច្រើនណាស់ដោះមិនងាយអស់ទេ

អ្នកជំនាញខាងគ្រាប់មីនបាននិយាយថា មីនរុស្ស៊ីដាក់នៅអ៊ុយក្រែនកើនឡើងច្រើនណាស់​ក្នុងអំឡុងពេលសង្រ្គាមនេះ បូកទាំងគ្រាប់ចាស់ៗគឺដោះមិនងាយអស់ទេ។

យោងតាមការដកស្រង់ដោយកាសែត AFP កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជំនាញនៃភ្នាក់ងារត្រួតពិនិត្យខាងគ្រាប់មីនបាននិយាយឲ្យដឹងថា មីននៅអ៊ុយក្រែន​ដែលរុស្ស៊ីបានដាក់កាលពីអតីតកាល និងនាពេលថ្មីៗនេះ បានបន្តគំរាមកំហែងអាយុជីវិត​ប្រជាជនខ្លាំងណាស់ ខណៈមីនចាស់បានដោះអស់រយៈពេល ២៥ឆ្នាំហើយ។

អ្នកឃ្លាំមើលបានបញ្ជាក់ភស្តុតាងដែលថា កងកម្លាំងរុស្ស៊ីបានដាក់អន្ទាក់មីន និងឧបករណ៍បំផ្ទុះដែលផលិតឡើងក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ នៅទីតាំងជាច្រើន មុនពេលដកទ័ពនិងបោះបង់តំណែងរបស់ពួកគេ”។ របាយការណ៍ប្រចាំឆ្នាំបានកំណត់អត្តសញ្ញាណជនស៊ីវិលចំនួន ២៧៧ នាក់ស្លាប់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេល ៩ ខែ ដែលកើនឡើងជិតប្រាំដងពីចំនួនចាស់​៥៨នាក់កត់ត្រាក្នុងឆ្នាំ ២០២១។

លើសពីនេះ អ្នកត្រួតពិនិត្យក៏បានរកឃើញថា “យ៉ាងហោចណាស់មានមីនប្រឆាំងមនុស្ស​ចំនួនប្រាំពីរប្រភេទត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីសង្រ្គាមថ្ងៃដំបូងផងដែរ”៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា