អន្តរជាតិ

រុស្ស៊ីបង្ខំឲ្យសិស្សមត្តេយ្យស្លៀកឯកសណ្ឋានជាយោធាដែលគេគិតថាជាការឃោសនាពីសង្គ្រាមរបស់ពូទីន

ប្រែសម្រួល៖សហការី

ក្មេងប្រុសនៅសាលាមត្តេយ្យរុស្ស៊ីត្រូវបានគេស្លៀកពាក់ឯកសណ្ឋានកងទ័ពដែលមើលទៅទំនងជាល្វើយខ្លាំង ក្នុងខណៈដែលថ្នាក់រៀនរវល់ខ្ចប់សម្ភារសម្រាប់កងទ័ពនៅសមរភូមិមុខ។

រូបភាព និងវីដេអូពីសាលាមត្តេយ្យមួយនៅ Noyabrsk ត្រូវបានបង្ហាញថា ពួកគេកំពុងតែខ្ចប់អាហារសម្រាប់ទាហានដែលបានបញ្ជូនទៅសមរភូមិជួរមុខ ដោយមានការអះអាងថាកងទ័ពកំពុងរងអាកាសធាតុត្រជាក់ និងខ្វះស្បៀងអាហារ ។

នៅក្រោមការដឹកនាំរបស់លោកពូទីនដោយសារឥទ្ធិពលនៃសង្គ្រាមកុមារដែលនៅក្មេងមិនទាន់គ្រប់អាយុត្រូវបានគេឲ្យរៀនអាន និងរៀនសរសេរ និងការធ្វើកំណែនយោធាទូទាំងប្រទេស ទាំងនេះដែលជាភស្តុតាងនៃយុទ្ធនាការក្នុងការធ្វើសង្រ្គាមរបស់រុស្ស៊ី។

ប៉ុស្តិ៍ Govorit NeMoskva Telegram បាននិយាយថា ក្មេងៗនៅសាលាមត្តេយ្យ Sineglazka ត្រូវបានបង្ខំឲ្យជួយខ្ចប់អាហារសម្រាប់កងទ័ពនៅអ៊ុយក្រែន ជានិមិត្តរូបនៃព្រឹត្តិការណ៍សប្បុរសធម៌មួយដែលមានឈ្មោះថា ‘Parcel to a soldier (កញ្ចប់បាយជូនកងទ័ព) ‘ ។

កុមារដែលមានអាយុទើបតែ ៤ ឬ ៥ ឆ្នាំត្រូវបានណែនាំអោយរចនារូបបេះដូងសម្រាប់ទ័ពដែលមានអក្សរ Z របស់ពូទីនជានិមិត្តសញ្ញាសម្រាប់សង្រ្គាមជាប់នឹងក្រដាស។

បណ្តាញក្រុមប្រឆាំងបាននិយាយថា៖ “ ពួកគេគិតថានៅមិនគ្រប់គ្រាន់ទេ”  ហើយពួកគេបានស្លៀកពាក់ឲ្យក្មេងៗក្នុងឯកសណ្ឋានទាហានថែមទៀតផង។

‘ក្នុងរូបភាពក្លែងនេះ ពួកគេបានដាក់ កំប៉ុង ពោតស្ងោរ ស្ពៃក្តោប សណ្តែក ទឹកដោះគោខាប់ និងនំប៊ីសស្កីតចូលក្នុងប្រអប់។

ជាក់ស្តែង ប្រអប់ទាំង ១០ នេះ គេត្រូវការបំផុតសម្រាប់កងទ័ពដែលហ្វឹកហាតនៅលើពភពលោកនេះ។’

គេឃើញមានតែក្មេងប្រុសទេដែលស្លៀកពាក់ឯកសណ្ឋាន។គ្រូចាប់ផ្តើមនិយាយថា៖ កូនៗ ថ្ងៃនេះយើងធ្វើសិប្បកម្មសម្រាប់ទ័ពដែលការពារមាតុភូមិរបស់យើង។

តើមាតុភូមិយើងឈ្មោះអ្វី?’សិស្សបានបន្ទរថា៖ ‘រុស្ស៊ី’។

របាយការណ៍ទូរទស្សន៍ Mig TV ក្នុងតំបន់ Yamalo-Nenets បាននិយាយថា “ប្រទេសរុស្ស៊ីទាំងមូលពី Kaliningrad ដែលនៅលើបាល់ទិក លាតសន្ធឹងរហូតទៅដល់ Vladivostok នៅលើប៉ាស៊ីហ្វិក ត្រូវបានរួបរួមគ្នាតាំងពីក្មេងរហូតដល់ចាស់។

ក្មេងប្រុស និងក្មេងស្រីមិនទាន់ចេះសរសេរនៅឡើយ ដូច្នេះហើយពួកគេត្រូវរៀនចងចាំនៅក្នុងចិត្តដោយយកចិត្តទុកដាក់បំផុត ។

‘នៅក្នុងចិត្តពួកគេ គឺមានតែពាក្យនៃការគាំទ្រលើកទឹកចិត្ត និងសំដែងការដឹងគុណចំពោះភាពក្លាហាន វីរភាពលះបង់របស់កងទ័ព។

ប្រធានសាលាមត្តេយ្យ Svetlana Bosyakova ដែលមានកូនអាយុក្រោម ៧ ឆ្នាំបាននិយាយថា “គ្រូបង្រៀន និងឪពុកម្តាយនៅសាលាមត្តេយ្យរបស់យើងបានចូលរួមយុទ្ធនាការ “Parcel for a Soldier” ។យើងជឿថា វាគឺជាបេសកកម្មដ៏សំខាន់ និងមានតម្លៃបំផុត។ ពួកយើងមានមោទនភាពចំពោះបុរសៗរបស់យើងដែលបច្ចុប្បន្នកំពុងការពារមាតុភូមិរបស់យើង៕