សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់បាក់ជើងរងរបួសធ្ងន់

បាត់ដំបង៖គ្រោះថ្នាក់ចរាចររវាងរថយន្តទំនើបបើកបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់បាក់ជើងរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានម៉ូតូម៉ាកឃ្លីក ផ្លាកលេខបាត់ដំបង 1AE-1465បើកពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តម៉ាកតូយូតា GS. 300 ផ្លាកលេខភ្នំពេញ 2BB-2577 បើកក្នុងដំណើរបញ្ច្រាសគ្នាបានរេចង្កូតគេចជង្ហុកក៏ជ្រុល​ទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យដួលបុរសម្នាក់បាក់ជើងរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំ។

ក្រោយមកសមត្ថកិច្ចបានចុះយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ