សន្ដិសុខសង្គម

រថយន្តធំបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង៖រថយន្តធំបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យតៃកុងម្ខាងស្លាប់និងម្នាក់ទៀត​រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៥ ម្តុំស្ពានតូច ភូមិស្រងាំទេរ ស្រុករលាប្អៀរ កាលពីយប់​ថ្ងៃទី១៧ ខែវិច្ឆិកា។

មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា មុនគ្រោះថ្នាក់ចរាចរនេះបានកើតឡើង មានរថយន្តម៉ាក HINO ពាក់ផ្លាកលេខបាត់ដំបង3A-8999 បើកពីកើតទៅលិច។ពេលមកដល់កន្លែងខាងលើបានរេចង្កូតទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ3A-1285 មកពីមុខពេញទំហឹង បណ្តាលឱ្យខាងរថយន្តបង្កស្លាប់ម្នាក់​និងរងរបួសម្នាក់។ចំណែកតៃកុងម្ខាងទៀត មិនស្គាល់អត្តសញ្ញាណព្រោះរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅជួយបញ្ជូនជនរងរបួសទៅមន្ទីរពេទ្យនិងយក​មធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីបន្តនីតិវិធី។ រី៝ឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ