អន្តរជាតិ

ជំងឺCOVID-19 នៅកូរ៉េខាងជើងកាន់តែអាក្រក់ទៅៗបង្កឲ្យមានវិបត្តិស្បៀងអាហារ

របាយការណ៍ពីក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបង្កើនការរឹតបន្តឹងព្រំដែនយ៉ាងខ្លាំងក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យមានការខ្វះខាតស្បៀងអាហារ ឱសថ និងតម្រូវការផ្សេងៗទៀតកាន់តែអាក្រក់ទៅៗ។

FILE PHOTO: People wearing protective face masks commute amid concerns over the new coronavirus disease (COVID-19) in Pyongyang, North Korea March 30, 2020, in this photo released by Kyodo. Mandatory credit Kyodo/via REUTERS

អាជ្ញាធរកូរ៉េខាងជើងបានដាក់ “វិធានការហួសប្រមាណ និងមិនសម្រាប់តែវិធានការទប់ស្កាត់ Covid-១៩ នោះទេ” ពោលគឺចាប់តាំងពីខែមករាឆ្នាំ ២០២០ មកម្លេះដោយរួមទាំងមានការកែលម្អរបង និង ប៉ុស្តិ៍យាម ព្រមទាំងផ្លូវដើរល្បាត ការវិភាគតាមរូបភាពផ្កាយរណបដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានបង្ហាញឲ្យឃើញដូច្នេះ។

វិធានការព្រំដែនដែលត្រូវបានគេពង្រឹងរួមមានការបន្ថែមប៉ុស្តិ៍យាមចំនួន ១៦៩ កន្លែង និងរបងថ្មីមានប្រវែងជិត ២០ គីឡូម៉ែត្រ ស្មើនឹង (១២ ម៉ាយ) នៅក្នុងតំបន់ជុំវិញទីក្រុងព្រំដែន Hoeryung ដែលជាចំណុចឆ្លងកាត់ដ៏ពេញនិយមសម្រាប់ការរត់ពន្ធនិងពាណិជ្ជកម្ម នៅក្នុងខែវិច្ឆិកាឆ្នាំ ២០២០ ដល់ខែមេសា ២០២២ ។

North Korean leader Kim Jong Un speaks during the opening of the 3rd Plenary Meeting of the 8th Central Committee of the Workers’ Party of Korea (WPK), in Pyongyang, North Korea, in this undated photo released on June 16, 2021 by North Korea’s Korean Central News Agency (KCNA). KCNA/via REUTERS

HRW បាននិយាយថា ខ្លួនបាននិយាយទៅកាន់ជនភៀសខ្លួនកូរ៉េខាងជើងចំនួនប្រាំនាក់ ដែលពាក់ព័ន្ធនឹងការរត់ពន្ធទំនិញនៅក្នុង ឬ ក្រៅប្រទេសឯកោមួយនេះដែលពួកគេមិនអាចធ្វើសកម្មភាពបានតទៅទៀតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០។

Lina Yoon អ្នកស្រាវជ្រាវជាន់ខ្ពស់របស់កូរ៉េ HRW បាននិយាយថា “រដ្ឋាភិបាលកូរ៉េខាងជើងបានប្រើប្រាស់វិធានការ COVID-១៩ ដើម្បីបង្ក្រាប និងបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនកូរ៉េខាងជើង” ។

“រដ្ឋាភិបាលគួរតែប្តូរទិសគ្រប់គ្រងអំណាចបស់ខ្លួនឲ្យបានប្រសើរឡើងដូចជាផ្តល់សិទ្ធិដល់ប្រជាជនក្នុងការទទួលបានអាហារ វ៉ាក់សាំង និងថ្នាំសង្កូវផ្សេងៗ និងការផ្តល់សេរីភាពក្នងការធ្វើដំណើររកស៊ី និងសិទ្ធិផ្សេងទៀត”។

Yoon បាននិយាយថា បទពិសោធកន្លងមកបានបង្ហាញថា ការពឹងផ្អែកលើការចែកចាយស្បៀងអាហារ និងទំនិញសំខាន់ៗដែលគ្រប់គ្រងដោយរដ្ឋ “នៅតែមានការបង្ខិតបង្ខំ ហើយអាចនាំឲ្យមានគ្រោះទុរ្ភិក្ស និង មហន្តរាយផ្សេងៗ”។

ប្រទេសកូរ៉េខាងជើង ដែលគ្រប់គ្រងដោយមេដឹកនាំជំនាន់ទីបី លោក គីម ជុងអ៊ុន បានក្លាយជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន ឆ្លើយតបទៅនឹងការរាលដាលជំងឺ COVID-១៩ នៅក្នុងខែមករា ឆ្នាំ ២០២០ ដែលបានហាមការធ្វើដំណើរចេញចូលក្រៅប្រទេសស្ទើរតែទាំងអស់ និងដាក់កំរិតយ៉ាងធ្ងន់ធ្ងរលើការជួញដូរជាមួយប្រទេសចិន ដែលជាអ្នកជិតខាងរកស៊ីជាង ៩០ ភាគរយនៃពាណិជ្ជកម្មរបស់ខ្លួន ។

បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា រដ្ឋដ៏អាថ៏កំបាំងមួយនេះ ជារដ្ឋដែលស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី ដែលមានប្រជាជនខ្វះអាហារូបត្ថម្ភ ជាង ៤០ ភាគរយនៃចំនួនសរុប និងចាំបាច់ត្រូវការជំនួយមនុស្សធម៌ កាលពីខែសីហា ទីក្រុងព្យុងយ៉ាងបានប្រកាសពីជ័យជម្នះក្នុងកាគ្រប់គ្រងលើរោគរាតត្បាតនេះ បន្ទាប់ពីបានធ្វើការស្តីបន្ទោសទៅលើប្រទេសជិតខាងកូរ៉េខាងត្បូងលើការធ្វេសប្រហែសឲ្យមានការផ្ទុះឡើងវិញនូវរោគរាតត្បាត។

អាជ្ញាធរបានអះអាងថា មនុស្សតែ ៧៤ នាក់ប៉ុណ្ណោះដែលបានស្លាប់ដោយសារមេរោគនេះ បើទោះជាមានការរាយការណ៍ពីការឆ្លងជាង ៤,៧ លាននាក់ក៏ដោយ។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដបានទម្លាក់ការសង្ស័យលើអត្រាមរណៈដោយសាតែប្រព័ន្ធថែទាំសុខភាពរបស់កូរ៉េខាងជើងដែលកំពុងចុះខ្សោយ និងកង្វះខាតវ៉ាក់សាំង ដោយសាមានការឆ្លងមេរោគនៅកន្លែងផ្សេងៗ៕

ប្រភព៖ ALJAZEERA