សន្ដិសុខសង្គម

ចាប់ស្ត្រី​អ្នកជំនួញ​ម្នាក់សង្ស័យពាក់ព័ន្ធ ឆបោកលុយរាប់លានដុល្លារ

ភ្នំពេញ៖កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រី​អ្នកជំនួញ​ហាយសូម្នាក់ សង្ស័យពាក់ព័ន្ធឆបោកលុយរាប់លានដុល្លារពីអ្នកជំនួញដូចគ្នា។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ត្រូវឃាត់ខ្លួននៅបុរីវរជនក្នុង កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ស្ត្រីខាងលើសង្ស័យជាប់ពាក់ព័ន្ធឆបោកលុយរាប់លានដុល្លារពីមនុស្សជាច្រើននាក់។

មន្ត្រីដដែលបានបន្តថា ករណីខាងលើក៏នៅមានបណ្តឹងជាច្រើនទៀតដែលបានប្តឹងពី ស្ត្រីឈ្មោះពេជ្រ ស្រីមុំ ចូលស្ថាប័នកងរាជអាវុធហត្ថ- នគរបាល និងតុលាការ ពាក់ព័ន្ធការឆបោកលុយនេះដែរ។កម្លាំងអាវុធហត្ថបានឃាត់ខ្លួនស្ត្រីរូបនោះតាម ដីកាបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ពាក់ព័ន្ធមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន។

ជុំវិញបញ្ហានេះសារព័ត៌មាន Cambodia Flash News មានប្រភពពីមន្ត្រីចុះប្រតិបត្តិការ តែប៉ុណ្ណោះ។តែមិនទាន់បានទទួលការបំភ្លឺឱ្យពិតប្រាកដរបស់សាមីជាប់ចោទនៅឡើយទេ ហើយនឹងផ្សាយបន្តនាពេលក្រោយ៕ដោយ៖វិចិត្រ