សេដ្ឋកិច្ច

ក្រុមហ៊ុនបៃតងសម្រេចទទួលទិញស្រូវពីកសិករទប់ស្កាត់ការធ្លាក់ថ្លៃកំណត់ដោយឈ្មួញ

បាត់ដំបង៖ក្រុមហ៊ុនប៉ៃតងខេត្តបាត់ដំបងបានប្រកាសទទួលទិញស្រូវពីកសិករក្នុងតម្លៃល្អជាងទីផ្សារក្រោយហាងឆេងផលស្រូវធ្លាក់ចុះដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃកំណត់ដោយមាត់ឈ្មួញ។

លោកឧកញ៉ា ភូ ពុយ ប្រធានក្រុមហ៊ុនប៉ៃតង រួមជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងមក​នេះបានចុះអន្តរាគមន៍ដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃក្នុងភូមិសាស្ត្រឃុំ ខ្នាចរមាស និងឃុំអំពិលប្រាំដើម ស្រុកបវេល ដោយបានប្រកាសជាសាធារណ:ថាដើម្បីធានាបានចំពោះការរក្សាតម្លៃស្រូវឲ្យមានតម្លៃល្អក្រុមហ៊ុនប៉ៃតងរបស់លោកសម្រេចបើកទទួល ទិញស្រូវពីបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានផ្ទាល់របស់កសិករ ដូច្នេះកសិករទាំងអស់លែងទទួល សំពាធការទម្លាក់ថ្លៃស្រូវ តាមតែ មាត់ឈ្មួញដូចមុនទៀតហើយ។

ប្រធានក្រុមហ៊ុនប៉ៃតងបានសំណូមពរឲ្យកសិករទាំងអស់ចុះឈ្មោះចូលជាសមាជិកសមាគមន៍ផលស្រូវឲ្យបានគ្រប់ៗគ្នាដើម្បីមានទីកន្លែង លក់ច្បាស់លាស់ និងធានាផលស្រូវលក់បានតម្លៃមួយល្អសមរម្យ និងប្រសើរជាងទីផ្សារចាប់ពីពេលនេះតទៅបងប្អូនប្រជាកសិករ មានសិទ្ធសម្រេចនូវជម្រើស ២ក្នុងនោះ​បើករណីឈ្មួញបន្ទាបតម្លៃចុះថោកសូមបងប្អូនកុំលក់ឲ្យ គឺទុកលក់ឲ្យក្រុមហ៊ុនប៉ៃតងវិញ ប៉ុន្តែបើ ក្រុមឈ្មួញហ៊ានទទួលទិញក្នុងខ្ពស់ជាងក្រុមហ៊ុន សូមបងប្អូនលក់ឲ្យឈ្មួញចុះ។

តម្លៃ ផលស្រូវ ដែលក្រុមហ៊ុនបង្កលក្ខណះអន្តរាគមន៍ជួយទិញស្រូវពីកសិករចាប់ពីថ្ងៃប្រកាសទៅ ស្រូវផ្ការំដួល ( សេីម ) ទទួលទិញក្នុង តម្លៃ ៩០០០បាត ក្នុងមួយតោន ដែលស្មើរនឹង ១.០៤៤០០០រៀល ខណ:ឈ្មួញហ៊ានទិញស្រូវដែលមានគុណល្អត្រឹមតែ ៨,៣ ដល់ ៨,៥ បាត ប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕ដោយ: ព្រះអង្គខ្មៅ