សន្ដិសុខសង្គម

កំពុងតាមរកអ្នកបើករថយន្តបង្កបណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

ស្ទឹងត្រែង៖សមត្ថកិច្ចកំពុងតាមរកតៃកុងរថយន្តបត់ធ្វេសប្រហែសត្រូវម៉ូតូបើកស្របគ្នាបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់របួសម្នាក់។

គ្រោះថ្នាក់ចរាចរបានកើតឡើងនៅលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា។មន្ត្រីនគរបាល​បានឱ្យដឹងថា អ្នកបើកបរម៉ូតូដែលស្លាប់ឈ្មោះ ហម វិត អាយុ ២៣ឆ្នាំ នៅភូមិឃុំខាងលើ។ចំណែកអ្នករួមដំណើរម្នាក់រងរបួស ដោយជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខ ។

រីឯរថយន្តបង្កម៉ាកទីតាន់ ផ្លាកលេខកណ្តាល2A-1809 បើកបរដោយឈ្មោះសុខ ម៉េងលុន អាយុ ៥៣ ឆ្នាំ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងរត់គេចខ្លួន។មកដល់ពេលនេះ សមត្ថកិច្ចកំពុងស្វែងរកអ្នកបើករថយន្តយកមកដោះស្រាយ​តាមផ្លូវច្បាប់៕ដោយ៖សុខុម