សន្ដិសុខសង្គម

កម្លាំងអាជ្ញាធរចុះបង្ក្រាបឧបករណ៍ល្មើសនេសាទយកកម្ទេចចោល

កំពង់ឆ្នាំង៖កម្លាំងអាជ្ញាធរបានចុះបង្ក្រាបឧបករណ៍ល្មើសនេសាទប្រភេទរបាំងស្បៃមុងជាច្រើនក្នុងភូមិចំនួន៣ និងយកទៅកម្ទេចចោល។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងនៅព្រឹកទី១៨ ខែវិច្ឆិកានេះថា កម្លាំងនគរបាលស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកម្លាំងជាង១០នាក់ មធ្យោបាយកាណូត​៣គ្រឿង បានចុះបង្ក្រាបឧបករណ៍ល្មើសនេសាទប្រភេទរបាំងស្បៃមុងនៅម្តុំស្វាស្លាប់បឹងផុក ភូមិអង្គជ្រុំ ភូមិអន្លង់អក ភូមិបឹងឆកឫស្សី ស្ថិតក្នុងឃុំកោះថ្កូវ និងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងការបង្ក្រាបនោះ​ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានរុះរើរបាំងស្បៃមុងចំនួន២៤កន្លែង​មានប្រវែង១.២០០ម៉ែត្រ លបលូស្បៃមុង២៤លប បង្គោល២៥០ដើមនិងចាក់លែងកូនត្រី​ជិត២០០គីឡូក្រាមចូលបឹងធម្មជាតិវិញ។ចំពោះឧបករណ៍សម្ភារល្មើសនេសាទ​បានរឹបអូសនិងយកកម្ទេចចោល៕ដោយ៖វិចិត្រ