សេដ្ឋកិច្ច

កម្មករសំណង់​ម្នា​ក់ឈ្នះ​រង្វាន់​ធំ ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​ខា​រ៉ា​បាវ

​ព្រៃវែង ៖បន្ទាប់ពី​ប្រគល់​រង្វាន់​ដល់​អ្នកឈ្នះ​រង្វាន់​ធំ​១០០​លាន​រៀល​ដែលជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​​មានជ័យ​កាលពីពេល កន្លង​ទៅនោះ នៅក្នុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ត​រកឃើញ​អ្នក​ដែលមាន​សំណាង​ថ្មី​មួយរូប​ទៀត​ដែលជា​កម្មករ​ធ្វើ សំណង់ រស់នៅ​ខេត្តព្រៃវែង​។

​សម្រាប់​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​ទឹក​ប្រាក់សុទ្ធ​ចំនួន១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំងខា​រ៉ា​បាវរូបនេះ​ មាន ឈ្មោះ  ទុំ សង្ហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ និង​ធ្វើស្រែ រស់នៅ​ភូមិ​ព្រៃ​តា​ម៉ុក ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

លោក ទុំ សង្ហា បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​កម្រិតជីវភាព​គ្រួសារ​មាន​ភាព​ខ្សត់ខ្សោយ ជា​រៀងរាល់ថ្ងៃ​ក្រៅពី​ធ្វើស្រែ​លោក​តែង​ស្វែង​រក​ការងារ​ធ្វើជា​កម្មករ សំណង់​ដោយ​មួយថ្ងៃ​អាច​ទទួលបាន​កម្រៃ​៤​ម៉ឺន​រៀល​សម្រាប់​ដោះស្រាយ​ជីវភាព ហើយ​នៅពេល​ត្រឡប់​ពី​ធ្វើការ​ត្រូវ​បន្តទៅ​រកត្រី បាញ់​កង្កែប ឬ​រើស​ខ្យង ក្តាម​សម្រាប់​ធ្វើជា​ម្ហូប​ប្រចាំថ្ងៃ​។

​ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅពេល​ត្រឡប់​​ពី​ធ្វើ​សំណង់​ហើយ​រៀបចំ​ចេញទៅ​រកត្រី​ដូច​សព្វមួយដង លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​១​កំប៉ុង​ទុក​ទទួលទាន​។ លុះ​ពេលទៅ​ដល់​​កន្លែង​រកត្រី ហើយ​អស់កម្លាំង​លោក​បាន​យកមក​គាស់​ទទួលទានស្រាប់តែ​ឃើញ​មាន​រង្វាន់​ធំ​១០០​លាន​រៀល​តែម្ដង​។ បន្ទាប់ពី​បាន​ឃើញ​ភ្លាម​លោក​បាន​ប្រាប់​អ្នក​ដែល​ទៅរក​ត្រី​ជាមួយ​ឱ្យបាន​ដឹងហើយ​ត្រឡប់មកផ្ទះ​វិញនិង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។

​លោក​បានបញ្ជាក់​ឱ្យដឹងថា តាំងពីដើម​មក នៅពេលដែល​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​ធំ និង​ផ្សព្វផ្សាយ​នៅតាម​ស្ថានីយ៍ទូរទស្សន៍ លោក​តែង​​នឹក​ស្រមៃ​ថា ថ្ងៃ​ណាមួយ​លោក​នឹងមាន​វាសនា​ត្រូវ​រង្វាន់​ដូច​គេ​ដែរ ហើយ​ពេលនេះ ក្ដី​ស្រមៃ​របស់លោក​បានក្លាយ​ជា​ការពិតហើយ​។

​លោក ទុំ សង្ហា បានបញ្ជាក់​ប្រាប់ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិត និង​ក្រុមគ្រួសារ​របស់​លោក ហើយ​ក្រោយពេល​ទទួលបាន លោក​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារឯកជន និង​យក​មួយចំនួន​សម្រាប់​សាងសង់​ផ្ទះ​ឱ្យបាន​សមរម្យ ហើយ​ទុក​មួយចំនួន​សម្រាប់​ទៅ​រៀន​វិជ្ជាជីវ​សម្រាប់​បង្កើត​អាជីព​ទៅ​ថ្ងៃ​អនាគត ដើម្បី​អាច​រកបាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​ជា​ចុងក្រោយ លោក ទុំ សង្ហា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹក​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​ជីវភាព​ធូរធារ មាន​លុយ​គ្រប់គ្រាន់៕​