អន្តរជាតិ

អ៊ុយក្រែនប្រកាសអាសន្នខ្វះអគ្គិសនី ខណៈព្រិលចាប់ផ្តើមធ្លាក់ហើយ

អភិបាលទីក្រុងកៀវបានប្រកាសអាសន្នព្រមានពីហានិភ័យនៃកង្វះខាតថាមពលចរន្ត​អគ្គិសនី ខណៈដែលព្រិលបានចាប់ផ្តើមធ្លាក់ចុះមកហើយ។

យោងតាមអ្នកកាសែត AFP ប្រចាំនៅរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែនបានរាយការណ៍​នៅថ្ងៃព្រហស្បតិ៍នេះថា ព្រិលទឹកកកបានចាប់ផ្តើមធ្លាក់ចុះលើកដំបូងហើយក្នុងទីក្រុង ដែលជាសញ្ញានៃរដូវរងាចូលមកដល់។ អភិបាលទីក្រុងកៀវបានព្រមានពីហានិភ័យគ្មាន​អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ប្រជាជនត្រូវប្រឈមមុខនឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំងរហូត​ដល់ដក ១០អង្សាសេ មិនអាចទ្រាំបាន។

ចរន្តអគ្គិសនីនៅអ៊ុយក្រែនដូចដែលបានជម្រាបរួចហើយថា គឺដាច់អស់ស្ទើរពាក់    ​ ​​  កណ្តាល ដោយសាររងការវាយប្រហារពីរុស្ស៊ី។ នៅសប្តាហ៍នេះ ទីក្រុងកៀវ ខាគៀវ  ទីក្រុងលីវី ក៏ដូចជាមីកូលេវ ត្រូវបានរុស្ស៊ីវាយប្រហារថ្មី និងខ្លាំងបំផុតបន្ថែមទៀត ដែលធ្វើឲ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវស្តួចស្តើងជាងមុនគួរឲ្យព្រួយបារម្ភ។ ទន្ទឹមនឹងហានិភ័យនេះ ប្រធានាធិបតីហ្សេឡិនស្គី មិនទាន់មានចំណាត់ការណាមួយ​ឆ្លើយតប​ភ្លាមៗនោះទេ៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា