អន្តរជាតិ

អាម៉េរិកថា ប្រព័ន្ធការពារដែនអាកាស NASAMSរបស់ខ្លួនអាចចាប់គ្រាប់មីស៊ីលរុស្ស៊ីបាន១០០%

សហរដ្ឋអាម៉េរិកនិយាយថា ប្រព័ន្ធការពារដែនអាកាស NASAMS របស់ខ្លួនអាចមាន សមត្ថភាពស្ទាក់ចាប់មីស៊ីលរុស្ស៊ី១០០ភាគរយដោយជោគជ័យ។

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បាននិយាយថា ប្រព័ន្ធការពារដែនអាកាស NASAMS ដែលផ្តល់ដោយសហរដ្ឋអាម៉េរិកនោះ គឺមានអត្រាជោគជ័យខ្លាំងរហូតដល់ ១០០ភាគរយនៅក្នុងប្រទេសអ៊ុយក្រែនក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ី។ លោក Austin បាននិយាយក្នុងកិច្ចប្រជុំវីដេអូតាមទម្លាប់ក្រសួងការពារជាតិក្រោម    ​ ​ បរិបទអ៊ុយក្រែន ក្នុងគោលបំណងហាក់ដូចជាចង់ប្រាប់ទៅកាន់អ៊ុយក្រែនថា មានតែ NASAMS ប៉ុណ្ណោះដែលអាចទប់ទល់រុស្ស៊ីបាន។

យោងតាមការជូនដំណឹងកាលពីដើមខែវិច្ឆិកានេះ មន្ទីរបញ្ចកោណនិយាយថា មុននឹងប្រព័ន្ធ NASAMS បញ្ជូនទៅអ៊ុយក្រែន យោធាអ៊ុយក្រែនត្រូវតែបញ្ចប់ការ ហ្វឹកហាត់រៀនឲ្យចេះស្ទាត់ជាមុនសិន។ ក្រៅពី NASAMS ចំនួន ៨ គ្រាប់រំសេវ ដែលសន្យាថានឹងដឹកទៅអ៊ុយក្រែនឆាប់ៗនេះ អាម៉េរិកបានផ្តល់ឲ្យអ៊ុយក្រែនរួចហើយ នូវប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី កាំជ្រួចStingers ចំនួន១៤០០ដើម៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា