សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់អ្នកបើករថយន្តបុក ម៉ូតូបណ្តាលឱ្យបុរស២នាក់ស្លាប់

ស្វាយរៀង៖សមត្ថកិច្ចកំពុងតាមចាប់អ្នកបើករថយន្តបុកម៉ូតូបណ្ដាលឱ្យបុរស២នាក់ស្លាប់ភ្លាមនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ថន ភត្រ្តា អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិគល្ងាច ឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ឈ្មោះ ឆាន លីហុង អាយុ ១៨ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ចំណែកអ្នកបើករថយន្តបង្កក្រោយកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តម៉ាកហាយឡេនឌ័រ ផ្លាកលេខភ្នំពេញ2AX-4513 នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយទាំង២ គ្រឿងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ