សន្ដិសុខសង្គម

មិនទាន់ចាប់បានតៃកុងរថយន្តបុករថយន្តកំពុងបត់បណ្ដាលឲ្យម្នាក់ស្លាប់និង៤នាក់រងរបួស

កំពង់ស្ពឺ៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បានអ្នកបើកបររថយន្តបង្កបុក​រថយន្តកំពុងបត់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស ដែលហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤៤ ត្រង់ភូមិក្រាំងត្បែង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចររវាងរថយន្តហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ2K-2902ធ្វើដំណើរលើផ្លូវជាតិលេខ៤៤ មកដល់កន្លែងខាងលើក៏បានបត់។ពេលនោះស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដូចគ្នា ផ្លាកលេខកំពង់ស្ពឺ 2A-6076 មកពីក្រោយបានបុកពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ រងរបួស៤នាក់។

បុរសដែលស្លាប់ឈ្មោះ ឈួនប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើករថយន្ត។ចំណែកប្រពន្ធនិងកូនរួមដំណើររងរបួសឈ្មោះ សួ ស្រីណុច អាយ្២៧ឆ្នាំ ឈ្មោះប្រុស ស៊ីន អាយុ៤ឆ្នាំ ឈ្មោះប្រុស លីគ័រ អាយុ១ឆ្នាំនិងឈ្មោះចាប វីរៈ អាយុ១២ឆ្នាំ ក្មេង៣នាក់នេះជាកូន។គ្រួសារជនរងគ្រោះរស់នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង  ខេត្តកំពង់ស្ពឺ ។ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះប៉ូយ ពែង អាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងត្បែង ស្រុកឱរ៉ាល់ បានរត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ