សន្ដិសុខសង្គម

ភា្ញក់ផ្អើលទាំងព្រឹកឃើញម៉ូតូនៅក្នុងប្រឡាយទឹក អត់ឃើញមនុស្ស

តាកែវ៖ប្រជាពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងមានមន្ត្រីមូលដ្ឋានផង ក្រោយប្រទះឃើញ​ម៉ូតូមួយគ្រឿងនៅក្នុងប្រឡាយទឹក តែអត់ឃើញមនុស្ស ក៏នាំគ្នាចុះទឹករាវរក។ ករណីនេះបានកើតឡើងនៅខាងលិចវត្តត្រពាំងបឹង ស្ថិតក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា។

លោក អ៊ុំ សុខេន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលរវៀងបានឱ្យដឹងថា ក្រោយពីបានទទួលដំណឹងភ្លាម លោកបានដឹកនាំកម្លាំង សហការជាមួយប្រជាពលរដ្ឋចុះស្រង់ម៉ូតូពីក្នុងទឹកឡើងគោក។

ពេលរុករកមនុស្ស ដោយអ្នកខ្លះចុះរាវ អ្នកខ្លះបង់សំណាញ់ ដើម្បីជួយសង្គោះក្រែងនៅមានជីវិត។ក្រោយរកអស់ជាច្រើនម៉ោង អ្នកបង់សំណាញ់ និងអ្នកចុះរាវរកមិនឃើញម្ចាស់ម៉ូតូទេ។តែជាលទ្ធផល ម្ចាស់ម៉ូតូបានឡើងទៅដេកឯផ្ទះពលរដ្ឋក្នុងភូមិ រួចចោលម៉ូតូនៅក្នុងទឹកប្រឡាយ​ហើយសមត្ថកិច្ចកំពុងសាកសួររកមូលហេតុ៕ដោយ៖វិចិត្រ