សេដ្ឋកិច្ច

ពន្ធដារ តម្រូវឱ្យ​ម្ចាស់​សហគ្រាស​តាំង​ឯកសារ​នៃ​ការចុះ​ប​ញី​ពន្ធដារ នៅ​កន្លែង​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​

ភ្នំពេញ​៖​ម្ចាស់​សហគ្រាស នាយក និង​បណ្ណាធិការ ត្រូវបំពេញ​កាតព្វកិច្ច​នូវ​ការដាក់​តាំង ឬ​ព្យួរ​បង្ហាញ​ឯកសារ​បញ្ជាក់​ការចុះបញ្ជី​ពន្ធដារ ដែលមាន​សុពលភាព នៅ​កន្លែង​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​នីមួយៗ​។ អ្នក​ដែល​មិន​អនុវត្តតាម​ណែនាំ​នេះ នឹងត្រូវ​រង​ទោសទណ្ឌ​។​នេះ​ជា ការ​បញ្ជាក់​របស់លោក គង់ វិបុល​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​លោក គង់ វិបុល បាន​បន្តថា វិញ្ញ​បន​ប​ត្រ​ចុះបញ្ជី​ពន្ធដារ ឬ​លិខិតបញ្ជាក់​ពី​ការចុះបញ្ជី​ពន្ធដារ និង​ប័ណ្ណ​ពន្ធ​ប៉ាតង់ ត្រូវដាក់​តាំងនៅ​ទីចាត់ការ​សហគ្រាស​។ ចំពោះ​សាខា​សហគ្រាស ក៏ត្រូវ​តាំង​បង្ហាញ​លិខិត​ទាំង​នេះដែរ​។​

​បើតាម​លោក គង់ វិបុល ការធ្វើ​បែបនេះ​គឺមាន​គោល​គ្រប់គ្រង​ការប្រមូល​ពន្ធ​ប៉ាតង់ និង​ការបញ្ជាក់​អំពី​សិទ្ធិ​និង​កាតព្វកិច្ច​ជា​ភ្នាក់ងារ​កាត់​ទុក​និង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​(VAT) ពី​អតិថិជន សម្រាប់​ប្រកាស​បង់ពន្ធ​មក​រដ្ឋបាល​សារពើពន្ធ​។ លោក បាន​បន្ថែមថា ចំពោះ​អ្នក​មិន​អនុវត្ត​មា​នស​សេចក្តីណែនាំ​នេះ​ទេនឹងត្រូវ​ចាត់ទុកថា​ប្រព្រឹត្ត​អំពើ​រាំងស្ទះ​ដល់​ការអនុវត្ត​បទបញ្ញត្តិ​ស្តីពី​ពន្ធដារ និង​ត្រូវ​ទទួលរង​ទោស ទណ្ឌ​ស្រម​តាម​មាត្រា ១៣៣ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​៕ដោយ សិរីមតី​