សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យអ្នកលក់និងទិញផលចោរកម្ម១០នាក់ទៅតុលាការ

តាកែវ៖អាវុធហត្ថបានចាប់ក្រុមជនសង្ស័យ៧នាក់ជាមុខសញ្ញាលួចនិងអ្នកទទួលផលចោរកម្ម៣នាក់ ក្នុងក្រុងដូនកែវ រួចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កម្លាំងជំនាញបានស្រាវជ្រាវចាប់ក្រុម ជនសង្ស័យចំនួន៧នាក់ដែលលួចគាស់ផ្ទះ លួចទូរសព្ទ លួចសម្ភារផ្សេងៗ និងលួចកាត់យកខ្សែភ្លើងតាមផ្ទះប្រជាពលរដ្ឋ។

ជនសង្ស័យឈ្មោះ សូ សុខជា អាយុ២៤ឆ្នាំ ឈ្មោះ ប៊ុន រាសី អាយុ២៧ឆ្នាំ ឈ្មោះ ហ៊ឹម ផន អាយុ២១ឆ្នាំ ឈ្មោះ សុខ ថា អាយុ២៤ឆ្នាំ ឈ្មោះឈៀង ប៊ុនរឿន អាយុ៤១ឆ្នាំ ឈ្មោះ យ៉េងប៊ុណ្ណា អាយុ២១ឆ្នាំ និងឈ្មោះចៅ ភី អាយុ២៧ឆ្នាំ។ទាំង៧នាក់នេះនៅក្រុងដូនកែវ ខេត្តតាកែវ ។

ក្រោយពីចាប់ក្រុមជនសង្ស័យ ផ្នែកជំនាញបន្តរកទីតាំងទទួលផលចោរកម្មបានចំនួន​៣កន្លែង​ដែលស្តី្រជាម្ចាស់ឈ្មោះ កែវ សាលី អាយុ៤១ឆ្នាំ ឈ្មោះ សំ ស៊ីមួយ អាយុ ៥២ឆ្នាំ និងឈ្មោះ យី ភ័សនី ហៅយាយម៉ៅ អាយុ ៥៩ឆ្នាំ។ពួកគេរស់នៅភូមិស្នោ សង្កាត់រកា ក្រុងដូនកែវ ។

បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនអ្នកលួចនិងអ្នកទិញផលចោរកម្មចំនួន១០នាក់ជាមួយវត្ថុតាងទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ