សន្ដិសុខសង្គម

ត្រៀមនាំជនសង្ស័យជំនាញខាងលួចសម្ភារ ក្នុងក្រុងស្ទឹងត្រែងទៅតុលាការ

ស្ទឹងត្រែង៖នគរបាលក្រុងនិងខេត្តស្ទឹងត្រែងបានចាប់ជនសង្ស័យម្នាក់ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងត្រៀមនាំខ្លួនទៅតុលាការ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលខេត្តចាប់បាននោះ ឈ្មោះអ៊ីថៃ អាយុ២៧ឆ្នាំ ស្រុកកំណើតនៅខេត្តក្រចេះ។បច្ចុប្បន្នស្នាក់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សីក្រុងស្ទឹងត្រែង។ជនសង្ស័យបានលួចកាត់ខ្សែភ្លើងម៉ាស៊ីនបូមទឹកនិងមាន ឧបករណ៍សម្រាប់កាច់កម៉ូតូ ក្រោយពីសមត្ថកិច្ចរកឃើញក្នុងកន្លែងស្នាក់នៅរបស់គេ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលផ្នែកជំនាញកំពុងកសាងសំណុំរឿង ត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ:សុខុម