អន្តរជាតិ

ការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនជាសញ្ញានៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិននិងឥណ្ឌូនេស៊ី

ប្រែសម្រួល៖សហការី

លោក Dwiyana Slamat Riyadi ប្រធានក្រុមហ៊ុន KCIC ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងរដ្ឋចិន និងឥណ្ឌូនេស៊ី បានថ្លែងថា “កិច្ចសហប្រតិបត្តិការបង្កើតនូវអត្ថប្រយោជន៍ទៅវិញទៅមកថ្មីមួយ គឺជាខ្លឹមសារនៃកាទទួលបានជោគជ័យក្នុងស្មារតីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung” ។

រថភ្លើងល្បឿនលឿន ពណ៌ទឹកប្រាក់ រលោងស្អាត តុបតែងដោយពន្លឺពណ៌ក្រហម ជានិមិត្តរូបនៃភាពរុងរឿង បានចេញដំណើសន្សឹមៗពីស្ថានីយ Tegalluar ក្នុងទីក្រុង Bandung ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

អង្គភាពអគ្គិសនីប្រទេសចិនកំពុងដាក់សាកល្បងឲ្យដំណើរការយ៉ាងក្តៅគគុកនៃប្រព័ន្ធ catenary ដែលជាផ្នែកមួយនៃការសាកល្បងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ។

ជាមួយនឹងការរចនាល្បឿនដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ផ្លូវរថភ្លើងគឺជាគម្រោងដ៏លេចធ្លោមួយដែលរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយដែលស្នើឡើងដោយប្រទេសចិន និង Fulcrum Global Maritime ស្របតាមយុទ្ធសាស្រ្តរបស់ប្រទេសឥណ្ឌូនេស៊ីដែលបានបង្កើតឡើងដោយបច្ចេកវិទ្យាចិន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលកំពុងអភិវឌ្ឍន៍។

លោក Dwiyana Slamat Riyadi ប្រធានក្រុមហ៊ុន KCIC ដែលជាក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងរដ្ឋចិន និងឥណ្ឌូនេស៊ី បាននិយាយថា “កិច្ចសហប្រតិបត្តិការបង្កើតនូវអត្ថប្រយោជន៍ថ្មីទៅវិញទៅមក គឺជាខ្លឹមសារនៃការទទួលបានជោគជ័យក្នុងស្មារតីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung” ។

 

ប្រទេសចិន និងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែតុលា ឆ្នាំ២០១៥ ដើម្បីបង្កើតការវិនិយោគទុនរួមគ្នាក្នុងការសាងសង់ឲ្យដំណើរការផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung។ ការសាងសង់របស់វាបានចាប់ផ្តើមពេញលេញតាំងពីឆ្នាំ ២០១៨មក។

បច្ចុប្បន្ននេះ ផ្លូវរូងក្រោមដី និងផ្លូវរថភ្លើងទាំងអស់ត្រូវកសាងបានជាង ៩០ ភាគរយទាំងវិស្វកម្មស៊ីវិលសាសង់ផ្លូវក្រោមដី ស្ពាន និងស្ថានីយ។ ឥឡូវនេះការសាងសង់ទាំងមូលបានចូលដល់ដំណាក់កាលដំឡើងផ្លូវហើយ។

នៅក្នុងដំណើរទស្សនកិច្ចអធិការកិច្ចកាលពីខែតុលា លោកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា ភាគីដែលចូលរួមបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីយកឈ្នះលើភូមិសាស្ត្រស្មុគស្មាញ ជំងឺរាតត្បាត និងការលំបាកផ្សេងៗទៀត ដោយមានការសម្របសម្រួលលើស្តង់ដារ និងគុណភាពខ្ពស់ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការល្អរវាងឥណ្ឌូនេស៊ី និងចិន។

លោក Widodo បានថ្លែងថា នៅពេលដាក់ឲ្យដំណើរការ ផ្លូវដែកល្បឿនលឿន និងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនមនុស្ស និងទំនិញ ឈានទៅបង្កើនការប្រកួតប្រជែងរួមរបស់ប្រទេសឥណ្ឌូនេស៊ី ហើយជាការជំរុញកំណើនសេដ្ឋកិច្ចជាតិថ្មីមួយដែលនឹងលេចឡើងនៅក្នុងទីក្រុងហ្សាកាតា និងទីក្រុង Bandung ។

ផ្លូវរថភ្លើងល្បឿនលឿននេះជាគម្រោងសាងសង់ក្រៅប្រទេសដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធផ្លូវដែក បច្ចេកវិទ្យាទំនើប និងសមាសធាតុឧស្សាហកម្មរបស់ចិនទាំងអស់។

លោក Guo Lei ប្រធានផ្នែករចនានៃសម្ព័ន្ធអ្នកម៉ៅការផ្លូវដែកល្បឿនលឿន (HSRCC) បាននិយាយថា ផ្លូវដែកបានធ្វើឲ្យមានការចម្លងនិងការច្នៃប្រឌិតនូវបច្ចេកវិទ្យាជាច្រើន ដោយអនុលោមតាមអាកាសធាតុ ស្ថានភាពនៃខ្សែបន្ទាត់ផ្លូវស្របទៅតាមទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជនរស់នៅតាមដងផ្លូវនេះ។ .

គម្រោងដ៏លំបាកបំផុតមួយនៃការសាងសង់ផ្លូវរថភ្លើងគឺផ្លូវរូងក្រោមដីលេខ ២ ស្ថិតនៅក្នុងស្រុក Purwakarta ខេត្ត West Java ។

របាយលាយឡំគ្នានៃដីឥដ្ឋ ភក់ទន់ ថ្មភក់ និងដីស្តើងអាចនាំឲ្យខូចទ្រង់ទ្រាយផ្លូវ ដោយការរអិលបាក់ដី និងទទួលរងនូវហានិភ័យដល់សុវត្ថិភាពផ្សេងទៀត។

នៅក្នុងបរិយាកាសភូមិសាស្ត្រ និងភូមិសាស្ត្រដ៏ស្មុគស្មាញនោះ China Railway International Group ដែលជាសាខារបស់ China Railway បានដឹកនាំ HSRCC និងជាអ្នកម៉ៅការរបស់គម្រោងនេះ និយាយាថាការអនុវត្តវិធីសាស្រ្តសាងសង់ប្រកបដោយភាពច្នៃប្រឌិតថ្មីគឺដើម្បីឈានទៅបញ្ចប់ការសាងសង់ផ្លូវរូងក្រោមដីដោយជោគជ័យមួយ។

Hendri Firnanda អ្នកសម្របសម្រួលផ្នែកសុខភាព សុវត្ថិភាព និងបរិស្ថាននៃគម្រោងនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់កម្មករចិន ដោយនិយាយថា “ខ្ញុំគោរពសហការីរបស់ខ្ញុំមកពីប្រទេសចិន ពីព្រោះពួកគេមានការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ”។

លោក Zhang Chaoyang អ្នកគ្រប់គ្រងប្រចាំប្រទេសនៃធនាគារ Bank of China សាខា Jakarta បានបង្ហាញថា មានការប្រកួតប្រជែង និងការផ្តល់ជារង្វាន់ស្មើៗគ្នា និងក្នុងការបង្កើនការយល់ចិត្តគ្នា តាមការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅជាមួយសហសេវិកឥណ្ឌូនេស៊ី ធ្វើឲ្យគម្រោងមានការរីកចម្រើនទៅមុខ។

លោក Zhang បាននិយាយថា “ពីការស្គាល់គ្នាឈានទៅដល់ការជួយគ្នាទៅវិញទៅមកហើយមិត្តភាពរបស់យើងត្រូវបានពង្រឹង នៅពេលដែលផ្លូវដែកថ្មីចាប់ផ្តើមដំណើការ” ។ “ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung មិនត្រឹមតែតភ្ជាប់ទីក្រុងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សារជាប់បេះដូងរបស់ប្រជាជនចិន និងឥណ្ឌូនេស៊ីផងដែរ។”

មិនត្រឹមតែពួកគេបានរៀនបន្ថែមអំពីវប្បធម៌ចិនប៉ុណ្ណោះទេ បុគ្គលិកក្នុងស្រុកដូចជា Firnanda ក៏បានបង្កើនជំនាញរបស់ពួកគេក្នុងការសាងសង់ផ្លូវដែកផងដែរ។ ពលករឥណ្ឌូនេស៊ីជិត៤៥.០០០នាក់បានចូលរួមកម្មវិធីបណ្តុះបណ្តាលដែលផ្តល់ដោយភាគីចិន។

ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា ខ្សែរថភ្លើងនេះត្រូវបានគេរំពឹងថានឹងដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ ២០២៣ ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងហ្សាការតា និង Bandung ពីរយៈពេលជាង ៣ ម៉ោងមកត្រឹមតែ ៤០ នាទីប៉ុណ្ណោះ ។

លោក Allan Tandiono នាយកគ្រប់គ្រងគម្រោង និងអភិវឌ្ឍន៍អាជីវកម្មរបស់ KCIC បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនេះ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងឥណ្ឌូនេស៊ី។

លោក Tandiono បាននិយាយថា “ទោះបីជាមានជំងឺរាតត្បាតក៏ដោយ ក៏អ្នកសាងសង់ផ្លូវដែកចិន និងឥណ្ឌូនេស៊ីបានខិតខំប្រឹងប្រែងដើម្បីជម្នះការលំបាកជាមួយគ្នា ដោយបង្ហាញពីភាពរឹងមាំ និងល្បឿននៃសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកបច្ចេកទេសចិន” ៕

ប្រភព៖ស៊ិនហួរ