អន្តរជាតិ

ស៊ុយអែតនឹងផ្តល់កញ្ចប់ជំនួយយោធាធំបំផុតតម្លៃជាង២៨០លានដុល្លារដល់អ៊ុយក្រែន

រដ្ឋាភិបាលប្រទេសស៊ុយអែត នឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីធំបំផុតតម្លៃជាង ២៨០លាន​ដុល្លារ​អាម៉េរិកដល់អ៊ុយក្រែន ភាគច្រើននឹងផ្តោតលើប្រព័ន្ធការពារដែនអាកាស។

នាយករដ្ឋមន្ត្រីស៊ុយអែត  Kristersson បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសស៊ុយ  អែត​នឹងផ្តល់ជំនួយយោធាថ្មីដែលមានតម្លៃ ៣ ពាន់លានក្រោន ស្មើនឹង ២៨៧លានដុល្លារ​អាម៉េរិក​ដល់អ៊ុយក្រែន ខណៈដែលជាកញ្ចប់សម្ភារការពារជាតិដ៏ធំបំផុតមួយរបស់ខ្លួន​រហូតមកដល់បច្ចុប្បន្ន ផ្តោតលើប្រព័ន្ធការពារដែនអាកាស។

Kristersson បានបន្តប្រាប់សន្និសីទសារព័ត៌មានថា “វាជាកញ្ចប់ជំនួយយោធាធំជាងគេ ក្នុងចំណោមកញ្ចប់មុនទាំងប្រាំបីរួមបញ្ចូលគ្នាដែលបានបញ្ជូនទៅអ៊ុយក្រែន” ។ “វាធំបំផុតតែមួយគត់ដែលយើងបានធ្វើ ហើយយើងធ្វើតាមបញ្ជីអាទិភាពរបស់អ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវគេនាពេលនេះ”។

គួរដឹងថា ការរួមចំណែកសព្វាវុធពីមុនដោយស៊ុយអែតចូលរួមជាមួយ NATO ប្រទេសជិតខាងហ្វាំងឡង់ក្តីដល់អ៊ុយក្រែន គឺមានច្រើនប្រភេទណាស់ រាប់ចាប់ពីឧបករណ៍ សាមញ្ញៗដូចជា មួកសុវត្ថិភាព និងអាវក្រោះរាងកាយ រហូតដល់គ្រាប់បែកដៃ និងកាំជ្រួចមីស៊ីលផ្សេងៗទៀត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា