អន្តរជាតិ

រឿងរ៉ាវដែលចោទថារុស្ស៊ីសម្លាប់ទាហានស៊ីឈ្នួលដែលចុះចូលអ៊ុយក្រែនយ៉ាងឃោរឃៅដោយប្រើញញួរកំពុងតែធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល

ប្រែសម្រួល៖សហការី

ពាណិជ្ជកររុស្ស៊ី Yevgeny Prigozhin បានចោទអតីតទាហានស៊ីឈ្នួលរបស់ក្រុម Wagner ដែលត្រូវបានទាហានរុស្សីប្រហារជីវិតដោយវាយក្បាលនឹងញញួរថាជា “ជនក្បត់” និងដៀលថាជាសត្វ “ឆ្កែ” ដោយ ក្រោយពីបានរត់ទៅចុះចូលជាមួយអ៊ុយក្រែននៅក្នុងសមរភូមិ។

លោក Yevgeny Nuzhin មានអាយុ ៥៥ ឆ្នាំ មានគេឃើញក្បាលរបស់គាត់ជាប់នឹងជញ្ជាំងឥដ្ឋ ហើយគេវាយគាត់នឹងញញួររហូតដល់ស្លាប់កាលពីសប្តាហ៍មុន នៅក្រោយពេលដែលគាត់ត្រូវបានអតីតសហការីរបស់គាត់ចាប់ខ្លួនមកវិញ រូបភាពដែលគេធ្វើបាបគាត់នេះត្រូវបានបង្ហោះលើបណ្តាញ Telegram បង្កឲ្យមានការកើតទុក្ខក្រៀមក្រមបំផុត។

លោក Prigozhin ដែលជាមនុស្សស្និតនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយក៏ជាស្ថាបនិករបស់ក្រុមហ៊ុនយោធាឯកជន Wagner ដ៏ល្បីល្បាញ (PMC) បានថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា “ឆ្កែវាងាប់ដើម្បីបុព្វហេតុឆ្កែដូចគ្នា” នេះជាការឆ្លើយតបទៅនឹងឃ្លីបដែលត្រូវបានគេបង្ហោះខាលើនេះ។

Prigozhin ជាបុគ្កលម្នាក់បានរងទណ្ឌកម្មរបស់អាម៉េរិក និងសហភាពអឺរ៉ុប ដែលពីមុនគាត់ទទួលបានគោរមងារជាមេចុងភៅរបស់ពូទីន មានតួនាទីផ្គត់ផ្គង់ម្ហូបអាហារដល់វិមានក្រឹមឡាំង គាត់បាននិយាយថា “Nuzhin បានក្បត់នឹងប្រជាជនខ្លួនឯង ក្បត់នឹងសមមិត្តរបស់ខ្លួន ឆន្ទះនិងមនសិការរបស់គាត់បានក្បត់ហើយ” គាត់សន្និដ្ឋានថា “Nuzhin គឺជាជនក្បត់ជាតិ” ។

ពួកទាហានស៊ីឈ្នួលគឺជាអតីតឃាតកដែលត្រូវបានគេកាត់ទោស និងកំពុងត្រូវបានជាប់ក្នុងពន្ធនាគាររយៈពេល ២៤ ឆ្នាំនៅពេលដែលគាត់ត្រូវបានគេយកចេញពីពន្ធនាគារ ហើយពួកគេត្រូវបានជួលដោយក្រុម Wagner បញ្ជូនទៅសមរភូមិនៅអ៊ុយក្រែន ដែលជាកិច្ចខិតខំប្រឹងប្រែងមួយរបស់លោកពូទីនក្នុងសង្រ្គាមដែលកំពុងចុះខ្សោយ។

ក្នុង វីដេអូដែលគេបង្ហោះលើ Telegram កាលពីសប្តាហ៍មុន ឃើញមានរូបភាពងទាហានស៊ីឈ្នួលវ័យចំណាស់ម្នាក់កំពុងឈរដោយក្បាលរបស់គាត់ជាប់នឹងជញ្ជាំងឥដ្ឋ គាត់បាននិយាយថា គាត់ត្រូវបានគេចាប់ពង្រត់ពីទីក្រុង Kyiv កាលពីថ្ងៃទី ១១ វិច្ឆិកា ហើយគេបញ្ជូនមកក្នុងបន្ទប់ក្រោមដី។

គាត់បាននិយាយថា៖ “ខ្ញុំត្រូវបានគេវាយក្បាល ហើយបាត់បង់ស្មារតី ហើយត្រូវបានគេបញ្ជូនមកនៅក្នុងបន្ទប់នេះ ‘គេប្រាប់ខ្ញុំថា ខ្ញុំត្រូវឃុំសាកល្បង។’

ខណៈគាត់និយាយពាក្យទាំងនោះ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលមានដំណើរក្នុងសម្លៀកបំពាក់ប្រយុទ្ធពីក្រោយ Nuzhin បានវាគាត់នឹងញញួរចំក្បាល និងក។

Nuzhin ក៏ដួលទៅលើឥដ្ឋ ហើយបុរសមិនស្គាល់អត្តសញ្ញាណនោះបានវាយក្បាលរបស់គាត់បន្ថែមទៀ។

វីដេអូនេះត្រូវបានគេបង្ហោះនៅលើបណ្តាញ Gray Zone Telegram ដែលគេគិតថាអាចមានទំនាក់ទំនងជាមួយក្រុម Wagner ដោយមានចំណងជើងថា ‘The hammer of revenge (ញញួសងសឹក)’ ។

លើសពីនេះគេដៀល Nuzhin ថាជា ‘ឆ្កែ’ នេះជាការឆ្លើយតបរបស់លោក Prigozhin ទៅនឹងវីដេអូ ហើយគាត់ក៏បានថ្លែងថា: ‘ការងារដឹកនាំសំដែងបានល្អ… ខ្ញុំសង្ឃឹមថាគ្មានសត្វធាតុណាមានគ្រោះដូចរឿងរាវដែលគេបានថតនៅក្នុងអំឡុងពេលនេះទេ’ ។

Nuzhin ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ២៤ ឆ្នាំពីបទឃាតកម្មនៅពេលដែលគាត់ត្រូវបានដោះលែងកាលពីដើមឆ្នាំនេះហើយត្រូវបានបញ្ចូលទៅក្នុងក្រុម Wagner ។

បុរសអាយុ ៥៥ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានរត់ចោលជួរភ្លាមៗបន្ទាប់ពីបានមកដល់សមរភូមិជួរមុខកាលពីខែកញ្ញាហើយគាត់បានប្រាប់អ្នកកាសែតថាគាត់មានអារម្មណ៍ដូចជា “ចំណីចុងកាណុង” គាត់ក៏សម្រេចចិត្តចុះចាញ់ខណៈពេលនោះដែរសមាជិកគ្រួសាររបស់គាត់ខ្លះៗកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដែលមាននិន្នាការគាំទ្ររុស្ស៊ីបាននិយាយថា ក្រោយមកគាត់ត្រូវបានចាប់ពង្រត់ដោយកងកម្លាំងរបស់វិមានក្រឹមឡាំង ហើយត្រូវបានសម្លាប់ជាការសងសឹកចំពោះការសម្រេចចិត្តរត់ចោលជួររបស់គាត់។

Nuzhin ត្រូវបានជាប់ពន្ធនាគារក្នុងឆ្នាំ ១៩៩៩ ពីបទឃាតកម្មនិងធ្វើឲ្យជនរងគ្រោះទីពីររងរបួស ហើយបានជាប់ពន្ធនាគាររយៈពេល ២៤ ឆ្នាំក្នុងតំបន់ Ryazan ភាគខាងត្បូងនៃទីក្រុងម៉ូស្គូ។

គាត់ត្រូវបានគេដោះលែងបន្ទាប់ពីមានទស្សនកិច្ចរបស់មេដឹកនាំ Wagner និងលោកពូទីនដែលជាក្មួយលោក Yevgeny Prigozhin ប៉ុន្តែត្រូវបានគេរាយការណ៍ថាភ្លាមៗនោះបានធ្វើឲ្យពួកគេមានការខកចិត្ត។

ក្នុងការថ្លែងទៅកាន់អ្នកកាសែតអ៊ុយក្រែន Yury Butusov កាលពីខែកញ្ញា បន្ទាប់ពីគាត់បានរត់ចោលជួរ គាត់និយាយថា “ពួកយើងកំពុងហ្វឹកហាត់អស់រយៈពេលប្រាំពីរថ្ងៃ ក្រុមទី ៧ គឺជាអង្គភាពវាយប្រហារ…”ខ្ញុំមិនយល់នៅពេលគេឲ្យពន្យល់ពីភារកិច្ចរបស់ក្រុមវាយលុកហើយខ្ញុំដឹងដោយខ្លួនឯងថា នឹងក្លាយជា ចំណីចុងកាណុងជាមិនខាន។

‘ឯងធ្វើអីខុស គេបានលើកលែងទោសហើយ នឹងហើយគេហៅថាក្រុមវាយប្រហារ។

លោកបានបន្ថែមថា លោកមិនអាចប្រឈមមុខនឹងការប្រយុទ្ធប្រឆាំងនឹងសាច់ញាតិរបស់លោកដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនបានឡើយ។ គេគិតថាគាត់បានរៀបការក្នុងពេលដែលនៅក្នុងគុក ហើយថែមទាំងមានកូនប្រុសពីរនាក់ ដែលអ្នកទាំងពីរនេះបានបម្រើក្នុងជួរកងទ័ពរុស្ស៊ី។

ខណៈដែលសង្រ្គាមបានផ្ទុះឡើងចំពោះពួកឧក្រិដ្ឋជន និងអ្នកទោសនៅក្នុងពន្ធនាគាររបស់រុស្ស៊ីត្រូវបានផ្តល់ឱកាសឲ្យចូលរួមជាមួយក្រុម Wagner និងប្រយុទ្ធនៅជួរមុខក្នុងសមរភូមិអ៊ុយក្រែនជាថ្នូរនឹងការមិនកាត់ទោស។

ក្រុមនេះបានគំរាមប្រហារជីវិតអ្នករត់ចោលជួរ និងចោទថាជាជនក្បត់ ទោះបីជាការសម្លាប់ក្រៅប្រព័ន្ធតុលាការទាំងនេះគឺខុសច្បាប់រុស្ស៊ីក៏ដោយ។

អតីតអ្នកសរសេរសុន្ទរកថាលោកពូទីន លោក Abbas Galyamov បាននិយាយថាវីដេអូនេះនឹងធ្វើឲ្យខូចឈ្មោះ Prigozhin ដែលគេនិយាយថាចង់ក្លាយជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។

លោកបាននិយាយថា៖ “ប្រជាជននឹងមិនចង់ឃើញមនុស្សនៅក្នុងអំណាចរៀបចំការប្រហារជីវិតជាសាធារណៈនោះទេ” ។’គាត់ក៏បានផ្តល់សេវាកម្មដ៏សែនអាក្រក់ឃោរឃៅដល់របបនេះផងដែរ’៕

ប្រភព៖ Daily Mail