អន្តរជាតិ

ពិភពលោកប្រឈមនឹងបញ្ហាតាន់តែខ្លាំងដោយសារកំណើមនុស្សឡើងដល់៨ពាន់លាននាក់

ប្រែសម្រួល៖ សហការី

បើយោងតាមការព្យាករពីអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ ទិន្នន័យបញ្ជាក់អំពីកំណើនប្រជាជនសកលបានហក់ឡើងដល់ ៨ ពាន់លាននាក់  “ជាសញ្ញានៃការអភិវឌ្ឍមនុស្សបានឈានដល់ចំនួនកំណត់” នៅមុនពេលអត្រាកំណើតផ្តើមថយចុះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិបានបញ្ជាក់អំពីតួលេខនេះគឺបានន័យថាគេបានកណត់បញ្ជូលជាសកលនូវកំណើនមនុស្ស ជាង ១ ពាន់លាននាក់ក្នុងរយៈពេលត្រឹមតែ ១២ ឆ្នាំ។

“កំណើនដែលមិនធ្លាប់មានពីមុនមកនេះ គឺដោយសារតែការកើនឡើងបន្តិចម្តងៗនៃអាយុជីវិតរបស់មនុស្ស ដោយសារការកែលម្អប្រព័ន្ធសុខភាពសាធារណៈ អាហារូបត្ថម្ភ អនាម័យផ្ទាល់ខ្លួន និងការប្រើប្រាស់ថ្នាំពេទ្យជាដើម។ ជាមួយនោះដោយសាអត្រាកំណើតបានហក់ឡើងខ្ពស់ជានិរន្តនៅក្នុងប្រទេសមួយចំនួនផងដែរ»។

ភាគច្រើននៃប្រទេសដែលមានចំណូលមធ្យមនៅអាស៊ី មានកំណើនខ្ពស់ក្នុងទសវត្សរ៍កន្លងមក ដោយមានចំនួនប្រហែលជាជាង ៧០០ លាននាក់ គិតចាប់តាំងពីឆ្នាំ ២០១១ មក។ ឥណ្ឌាមានកំណើនបន្ថែមប្រហែល ១៨០ លាននាក់ ហើយនៅឆ្នាំក្រោយនេះនឹងវ៉ាដាច់ប្រទេសចិនដែលជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។

ប៉ុន្តែទោះបីជាចំនួនប្រជាជនលើសកលលោកហក់ឡើងដល់កម្រិតខ្ពស់ថ្មីមួយក៏ដោយ ក៏ក្រុមអ្នកប្រជាសាស្រ្តបានកត់សម្គាល់ថាអត្រាកំណើននឹងធ្លាក់ចុះជាលំដាប់តិចជាង ១% នៅក្នុងមួយឆ្នាំ។ នេះគួរតែរក្សាកំណើនប្រជាជនសាកលមិនឲ្យឡើងដល់ ៩ ពាន់លាននាក់រហូតដល់ឆ្នាំ ២០៣៧ ។ អង្គការសហប្រជាជាតិបានព្យាករថាចំនួនប្រជាជនលើសកលលោកប្រហែលនឹងកើនឡើងខ្ពស់ដល់ទៅជាង ១០.៤ ពាន់លាននាក់នៅក្នុងទសវត្សរ៍ឆ្នាំ ២០៨០ ហើយនឹងស្ថិតក្នុងចំនួននេះរហូតដល់ឆ្នាំ ២១០០។

ភាគច្រើននៃចំនួន ២.៤ ពាន់លានត្រូវបានបន្ថែមនៅមុនពេលបញ្ចូលចំនួនប្រជាជនសរុបសកលដែលនឹងកើតឡើងបន្ថែមនៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិកដោយមិនគិតបញ្ជូលប្រទេសចិន និង ឥណ្ឌា  នេះបើយោងតាមអង្គការសហប្រជាជាតិ។

  • ផលប៉ះពាល់បរិស្ថាន

នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បាននិយាយថា ចំនួនប្រជាជនពិភពលោកឡើងដល់ចំនួន ៨ ពាន់លាននាក់ “គឺជាទិវាអបអរលើការរីកចំរើននៃជីវចម្រុះ ក្នុងខណៈនេះដែរមនុស្សជាតិយើងត្រូវគិតលើការទទួលខុសត្រូវរួមគ្នាដើម្បីថែរក្សាភពផែនដី” ។

ការមានមនុស្សនៅលើផែនដីកាន់តែច្រើន សម្ពាធក៏មានកាន់តែធ្ងន់មកលើធម្មជាតិ ដោយសារមនុស្សប្រជែងយកទីតាំងរបស់សត្វព្រៃដើម្បីទឹក អាហារ និងលំហជាដើម។ ទន្ទឹមនឹងនេះ ការមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស គួបផ្សំនឹងបម្រែបម្រួលអាកាសធាតុ ក៏ទំនងជាបង្កឲ្យមានការធ្វើចំណាកស្រុកដ៏ធំ និងបង្កឲ្យមានជម្លោះនៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។

ហើយក៏មិនថាឡើយជាអាហារ ឬទឹក ថ្ម ឬក៏សាំងទេ នឹងរកបានក្នុងចំនួនតិចជាងមុននៅពេលដែលចំនួនប្រជាជនពិភពលោកកើនឡើងខ្លាំង។ ក្នុងនេះតើគេអាចប្រើប្រាស់ក្នុងកំរិតណាមួយអោយបានដូចគ្នានឹងស្មើគ្នា ទាំងនេះហើយអ្នកបង្កើតគោលនយោបាយគួរកែប្រែសភាវៈដែលមានគម្លាតគ្នាខ្លាំងលើការប្រើប្រាស់។

ការបំភាយកាបូនរបស់អ្នកមានបំផុត ១% ឬប្រហែល ៦៣ លាននាក់ គឺច្រើនជាងការបំភាយឧស្ម័នពាក់កណ្តាលនៃប្រជាជនក្រីក្របំផុតនៅចន្លោះឆ្នាំ ១៩៩០ និង ២០១៥ ពីរដង នេះបើយោងតាមការវិភាគនៅក្នុងឆ្នាំ ២០២០ ដោយអង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបរិស្ថាន Stockholm Oxfam International ។

អ្នកជំនាញបាននិយាយថា សម្ពាធធនធាននឹងមានការថមថយនៃសភាវៈជាពិសេសនៅក្នុងប្រទេសអាហ្វ្រិក ដែលចំនួនប្រជាជនត្រូវបានគេរំពឹងថានឹងកើនឡើង។ ទាំងនេះក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់អាកាសធាតុ ហើយភាគច្រើនត្រូវការហិរញ្ញប្បទានក្នុងកាថែរក្សាអាកាសធាតុ៕

ប្រភព៖ CNN