សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យយកដុំថ្មវាយក្បាលឪពុកឱ្យរបួសធ្ងន់ទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌមានជ័យ បានចាប់ជនសង្ស័យករណីយកដុំថ្មនិងដុំឥដ្ឋវាយក្បាល​ឪពុកបង្កើតបណ្តាលឱ្យរងរបួសធ្ងន់ ហើយបានបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់​នៅថ្ងៃនេះ។

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កម្លាំងនគរបាល​ប៉ុស្ដិ៍ស្ទឹងមានជ័យទី១ បានចាប់ជនសង្ស័យ​ម្នាក់ឈ្មោះ ស៊ូ ដួងច័ន្ទ អាយុ ៣៥ឆ្នាំ ប្រើអំពើហិង្សា ដោយយកដុំថ្ម និងដុំឥដ្ឋវាយក្បាលឪពុកបង្កើតបណ្តាលឱ្យរងរបួសធ្ងន់។

បុរសនោះបានប្រព្រឹត្តនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ស៊ូ សុភាព អាយុ ៦៣ ឆ្នាំ ស្នាក់នៅកន្លែងខាងលើ មុខរបរអ្នកបើករថយន្តស្ទូច ។ចំណែកជនសង្ស័យឈ្មោះ ស៊ូ ដួងច័ន្ទ អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា ជាមេការឃ្លាំង ហើយរូបគេទំនងមានផ្ទុកសារធាតុញៀន៕ដោយ៖វិចិត្រ