សន្ដិសុខសង្គម

ឈើធ្លាក់ពីលើការដ្ឋានសំណង់មួយចំក្បាល បុរសម្នាក់បណ្ដាលឱ្យស្លាប់ភ្លាម

ភ្នំពេញ៖កំណាត់ឈើបានធ្លាក់ពីលើការដ្ឋានសំណង់មួយចំក្បាលបុរសម្នាក់ជាបុគ្គលិកផ្នែកដឹកជញ្ជូននៃក្រុមហ៊ុនឯកជន ឈ្មោះ “The Ostra Fine Food” បណ្តាលឱ្យស្លាប់ភ្លាម។ហេតុការណ៍គួរឱ្យតក់ស្លុតនេះ បង្កឲ្យភ្ញាក់ផ្អើលនៅតាមផ្លូវព្រះសុធារស មុខសាកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា។

អ្នករួមការងារបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food។ មុនកើតហេតុ ជនរងគ្រោះបានដើរក្រោមការដ្ឋានមិនរៀបរយខាងលើនោះ ។ពេលដើរស្រាប់តែអ្នកធ្វើការ ក្នុងការដ្ឋានខាងលើបានធ្វើឱ្យធ្លាក់កំណាត់ឈើមួយមកក្រោមចំក្បាលមនុស្សបណ្ដាលឱ្យស្លាប់ភ្លាមតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជាមួយផ្នែកជំនាញបានចុះហ៊ុមព័ទ្ធកន្លែង ការដ្ឋានមានអ្នកស្លាប់និងធ្វើកោសល្យវិច័យ ហើយបន្តអនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ