សេដ្ឋកិច្ច

ចំនួន​ភ្ញៀវទេសចរ​បន្ត​ហក់​ឡើង​ជាង​២​លាន​៧​សែន​នាក់ ក្នុង​សប្តាហ៍​ទី​២​ខែវិច្ឆិកា​

​ភ្នំពេញ​៖ ក្នុង​សប្តាហ៍​ទី​២ ថ្ងៃទី​៧-១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ភ្ញៀវទេសចរ​ទូទាំងប្រទេស​មាន​ចំនួន​២,៧២៤,៤៩១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២,៦៦៦,៦៨៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៥៧,៨០៧​នាក់​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​ក្រសួងទេសចរណ៍​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ ៦៣២,៤៧៦​នាក់ កំពត ៦១១,៩៩១​នាក់ សៀមរាប ៣៤៥,១៥២​នាក់ កំពង់ស្ពឺ ២៤១,៤៧០​នាក់​
​ត្បូងឃ្មុំ ២៣៤,៤៦៣​នាក់ បាត់ដំបង ១០៨,៨៤៥​នាក់​និង​ខេត្ត​កែប ១០៧,៧៣១​នាក់​។​

​ក្រសួងទេសចរណ៍ បាន​បន្តថា​តួលេខ​នេះ រាប់បញ្ចូល​ផងដែរ​នូវ​ចំនួន​ភ្ញៀវទេសចរ​ប្រមាណ​២.៥៧​លាន​នាក់​នាឱកាស​ឈប់សម្រាក​រយៈពេល​៣​ថ្ង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ថ្ងៃទី​៧-៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បណ្តា​រដ្ឋបាលខេត្ត​មួយចំនួន​បានរៀបចំ​ពិធីបុណ្យ​អុំទូក​ក្នុងអំឡុង​ខែតុលា និង​ខែវិច្ឆិកា​រួមជាមួយ​ការតាំងពិព័រណ៍ ការប្រគុំ​តន្ត្រី និង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​៕​ដោយៈផាវី