អន្តរជាតិ

កំពូលឆ្កែសង្គ្រោះមនុស្សរបស់ប្រទេសម៉ិកស៊ិកបានលាចាកលោកហើយ

ប្រែសម្រួល៖ តុលា

កំពូលសុនខឈ្មោះ Frida ពូកែខាងហិនក្លិនស្វែងរកជួយសង្គ្រោះរបស់ប្រទេសម៉ិកស៊ិកដ៏ល្បីល្បាញនៅទីបំផុតរូបគេបានលាចាកពីលោកយើងនេះហើយ។

កងទ័ពជើងទឹករបស់ប្រទេសម៉ិកស៊ិកបានប្រកាសកាលពីថ្ងៃអង្គារថា ជាអកុសល និងគួរឲ្យសោកស្តាយ Frida ត្រូវបានលាចាកលោកហើយ។ Frida គឺជាឆ្កែសង្គ្រោះ Labrador ពណ៌លឿងខ្ចី ភេទញីដែលទទួលបានកិត្តិនាមខាងប្រតិបត្តិការជួយរុករកជួយរកសាកសពបានចំនួន៤១នាក់ និងអ្នកនៅរស់ជាច្រើនទៀត ចាប់តាំងពីមានគ្រោះរញ្ជួយដីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ សម្លាប់មនុស្សជាង ៣០០នាក់នៅម៉ិកស៊ិកក្រោមគំនរបាក់បែក។

ជាមួយរូបថតប៉ុន្មានសន្លឹកពាក់វ៉ែនតា និងស្បែកជើង (neoprene)  Frida បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមមួយសម្រាប់ប្រជាជនម៉ិកស៊ិកមិនអាចបំភ្លេចបាន។ វាបានផ្ទុះកក្រើកពាសពេញបណ្តាញអ៊ីនធឺណិតម៉ិកស៊ិក អ្នកលេងសង្គមអ៊ីនធើណេតបានសំដែងក្តីអាណិត និងបួងសួងដល់ Frida៕

ប្រភព៖  New York Post