សន្ដិសុខសង្គម

កំពុងស្វែងរកចាប់អ្នកទោស៣នាក់លួចរត់ចេញពីគុកនៅខេត្តក្រចេះ

ក្រចេះ៖សមត្ថកិច្ចកំពុងពង្រាយកម្លាំងតាមស្វែងរកចាប់ខ្លួនអ្នកទោស៣នាក់ស្ថិតក្នុងបន្ទប់ធ្វើចត្តាឡីស័កបានលួចរត់ចេញពីគុកនៅខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៥ខែវិច្ឆិកា ។

សមត្ថកិច្ចខេត្តក្រចេះបានឱ្យដឹងថា មានពិរុទ្ធជនចំនួន៣នាក់បានលួចរត់ចេញពន្ធនាគារ​ខេត្តក្រចេះកាលពីចន្លោះម៉ោង ១១:២២នាទីដល់ម៉ោង១១និង៣៧នាទីយប់ថ្ងៃទី១៥ខែវិច្ឆិកា។ពេលនេះកម្លាំងចម្រុះកំពុងតាមស្វែងរកចាប់ខ្លួនពួកគេយកមកដាក់ពន្ធនាគារវិញ។

ពិរុទ្ធជនឈ្មោះ ញិហ៍ តុលា អាយុ ៣២ឆ្នាំ មុនពេលចាប់ខ្លួននៅភូមិស្វាយជ្រុំ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ឈ្មោះ ជឿន ស អាយុ ៣៥ឆ្នាំមុនចាប់ខ្លួន នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ឈ្មោះ ពេជ្រ ប្រិមប្រិយ៍ អាយុ ២៣ឆ្នាំ មុនចាប់ខ្លួន នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

 

ករណីនេះសមត្ថកិច្ចបានប្រកាសបើពលរដ្ឋប្រទះឃើញជនមានភិនភាគដូចក្នុងរូបថតនេះ សូមសហការរាយការណ៍មកអាជ្ញាធរដើម្បីចាប់ខ្លួនមកវិញ ៕ដោយ៖វីរ