អន្តរជាតិ

ការផ្ទុះនៅប៉ូឡូញទំនងជាមិនរាលដាលទេតែអាចបង្កឲ្យមានការប៉ះទង្គិចគ្នារវាងណាតូនិងរុស្ស៊ី

ប្រែសម្រួល៖សហការី

នោះប្រសិនបើវាពិតជាកាំជ្រួចរបស់រុស្ស៊ីមែននោះវាជាលើកទីមួយហើយដែលអាវុធរុស្ស៊ីបានវាយប្រហារភូមិមួយរបស់ប៉ូឡូញជាទឹកដីណាតូកាលពីថ្ងៃអង្គារបានសម្លាប់មនុស្សពីរនាក់។

ទាំងទីក្រុងវ៉ាស៊ីនតោន និងទាំងទីក្រុងមូស្គូសុទ្ធតែបានដឹងយ៉ាងច្បាស់ណាស់អំពីហានិភ័យនូវការកើតឡើងនូវសង្រ្គាមដោយចៃដន្យណាមួយ ឬ ដោយសាការគណនាខុសណាមួយ កាលពីជំនាន់សង្រ្គាមត្រជាក់រវាងសហភាពសូវៀត និងសហរដ្ឋអាម៉េរិកសុទ្ធតែអាចឆ្លងផុតនូវហនិភ័យទាំងនេះដោយមិនបានធ្វេសប្រហែសធ្វើឲ្យមានកំហុសបែបនេះនោះទេ។

រុស្ស៊ីរបស់លោក វ្ល៉ាឌីមៀ ពូទីន គឺជាមហាអំណាចនុយក្លេអ៊ែរដែលគេអាចព្យាករបានតិចតួចណាស់ជាងពីនៅក្នុងជំនាន់សហភាពសូវៀតទៅទៀត ដែលថាអាចនិងបង្កនូវគ្រោះថ្នាក់ខ្ពស់ ដូចដែលលោក Joe Biden បានចង្អុលបង្ហាញថាជាសញ្ញាគ្រោះថ្នាកដ៏ខ្ពស់បំផុតមួយចាប់តាំងពីសម័យវិបត្តិមីស៊ីលគុយបាមកនោះ។

អន្តរាគមន៍របស់លោកពូទីនក្នុងប្រទេសស៊ីរីបាននាំឲ្យយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងទួកគីពីលើព្រំដែនទួកគី-ស៊ីរីក្នុងខែវិច្ឆិកាឆ្នាំ ២០១៥ ប៉ុន្តែឧប្បត្តិហេតុនោះត្រូវបានគេបិទបាំង។ ដូចគ្នានេះដែរ ឧប្បត្តិហេតុមីស៊ីលកាលពីថ្ងៃអង្គារ មើលទៅទំនងជាមិននាំទៅរកការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ីនោះទេ ។

រដ្ឋាភិបាលប៉ូឡូញបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតថាតើកាំជ្រួចណាដែលធ្លាក់លើទឹកដីរបស់ខ្លួន ហើយការិយាល័យរបស់ប្រធានាធិបតី Andrzej Duda បាននិយាយថា ខ្លួនកំពុងពិចារណាលើមាត្រាទី ៤ នៃសន្ធិសញ្ញាណាតូ ដែលអនុញ្ញាតឲ្យសមាជិកណាម្នាក់អំពាវនាវឲ្យមានការពិគ្រោះយោបល់ជាបន្ទាន់របស់ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង។ “ទោះនៅកាលៈទសៈណាក៏ដោយ តាមការយល់ឃើញរបស់ពួកគេ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខរបស់ភាគីណាមួយត្រូវបានគំរាមកំហែង”។

លោក  Duda បាននិយាយទៅកាន់ Biden; អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg; និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅយប់ថ្ងៃអង្គារ។

វ៉ារស្សាវ៉ា មិនបានលើកឡើងពីមាត្រាទី ៥ នៃសន្ធិសញ្ញា ដែលចែងថា ការវាយប្រហារប្រដាប់អាវុធ លើសមាជិកម្នាក់ គឺជាការវាយប្រហារលើទាំងអស់គ្នា ហើយមួយណាជាយន្តការដែលទំនងបំផុតដែលអាចបញ្ឆេះឡើងនូវសង្រ្គាមរវាងណាតូ និងរុស្ស៊ី។

លោក Ivo Daalder អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអង្គការណាតូ បាននិយាយថា មាត្រាទី ៥ មិនអាចត្រូវបានគេហៅដោយរដ្ឋសមាជិកតែមួយទេ ដោយបន្ថែមថាវា “ទាមទារឲ្យមានការឯកភាពពីណាតូ” ។ ពេលវេលាតែមួយគត់ដែលវាត្រូវបានហៅដោយសម្ព័ន្ធមិត្តណាតូគឺបន្ទាប់ពីការវាយប្រហារ ៩/១១ ដែលនាំឲ្យសម្ព័ន្ធមិត្តផ្តល់ការរគាំពារដោយរ៉ាដាល្បាតពីលើអាកាសលើទឹកដីសហរដ្ឋអាម៉េរិក និងបង្កើនការល្បាតតាមជើងទឹកនៅលើមហាសមុទ្រមេឌីទែរ៉ាណេ។

លោក William Alberque នាយកយុទ្ធសាស្ត្រ បច្ចេកវិទ្យា និង ការគ្រប់គ្រងអាវុធសម្រាប់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានលើកឡើងថា បើទោះជាគេសន្និដ្ឋានថា កាំជ្រួចដែលឆ្លងព្រំដែនប៉ូឡូញពិតជារបស់រុស្ស៊ីមែន ហើយបើមិនមែនទេ វាអាចជាឧបករណ៍ស្ទាក់ចាប់ប្រឆាំងមីស៊ីលរបស់អ៊ុយក្រែនក៏ដោយ វានៅខ្វះលក្ខខណ្ឌខ្លះដូចជា “ការវាយប្រហារដោយប្រដាប់អាវុធ” ដែលមានចែងក្នុងមាត្រា ៥ ។

លោក Alberque បាននិយាយថា “ការវាយប្រហារដោយអាវុធដោយចេតនា” គឺជារឿងពិត។ “កាំជ្រួចមីស៊ីលពីរគ្រាប់ ឬមីស៊ីលផ្លោង គឺមិនមែនទេ” រហូតមកដល់ពេលនេះ ការយល់ស្របយ៉ាងទូលំទូលាយរបស់ណាតូគឺថា ការកើនឡើងនូវការវាយប្រហាររបស់រុស្ស៊ីនឹងនាំឲ្យបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ហើយថា  វាប្រសើរជាងណាតូចូលរួមដោយផ្ទាល់ដោយគ្រាន់តែកម្លាដល់រុស្ស៊ីក្នុងការធ្វេសប្រហែសរបស់ពួកគេ។

NUSA DUA, INDONESIA – NOVEMBER 15: President Joe Biden of the United States arrives at the formal welcome ceremony to mark the beginning of the G20 Summit on November 15, 2022 in Nusa Dua, Indonesia. The G20 meetings are being held in Bali from November 15-16. (Photo by Leon Neal/Getty Images,)

នោះគឺជាការឆ្លើយតបដែលទំនងបំផុតនៅពេលនេះ ហើយនឹងមានការជជែកដេញដោលគ្នានៅក្នុងអង្គការណាតូ ថាតើការបង្កើនជំនួយយោធាត្រូវបានធានាដែរឬទេ? រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអះអាងថា ណាតូធានាផ្តល់ឲ្យយន្តហោះចម្បាំង F-១៥ និង F-១៦ ។

ឧប្បត្តិហេតុព្រំដែនប៉ូឡូញក៏បានធ្វើឲ្យមានការអំពាវនាវជាពិសេសពីពួកមន្ត្រីរដ្ឋបាល់ទិកស្នើឲ្យបង្កើតតំបន់គ្មានការហោះហើរនៅភាគខាងលិចអ៊ុយក្រែនដែលនឹងធ្វើការការពារដោយណាតូ ។ ក្រុមអ្នកតស៊ូមតិបានអះអាងថា វានឹងមានហនិភ័យទាបជាងពេលដែលរុស្ស៊ីចាប់ផ្តើមលុកលុយពេញលក្ខណៈលើកដំបូង ដោយសារតែកងកម្លាំងរុស្ស៊ីបច្ចុប្បន្នកំពុងបោះទីតំាងនៅភាគខាងកើតឆ្ងាយណាស់ និងភាគខាងត្បូងនៃប្រទេស។ ទោះយ៉ាងណាក៏ដោយ វានឹងមានការវាយបកយ៉ាងខ្លាំងក្លាពីសំណាក់រុស្ស៊ីមកលើការពង្រីកខ្លួនរបស់ណាតូដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត។

ទោះបីជាឧប្បត្តិហេតុនេះទំនងជាត្រូវបានទប់ស្កាត់ក៏ដោយ ក៏មិនពិតប្រាកដថាឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នារវាងណាតូ និងរុស្ស៊ីដោយសាការគណនាស្ថានការខុសមិនអាចកើតមានឡើងនោះទេ។ ទីក្រុង Kyiv កំពុងតែអន្ទះសាចង់ចង Nato ឲ្យជាប់តាមដែលអាចធ្វើទៅបានដើម្បីការតស៊ូរបស់ប្រទេសគាត់ស្ដារឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ លោក Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា កាំជ្រួចគឺជា “ការវាយប្រហារប្រឆាំងនឹងសន្តិសុខរួមរបស់យើង” និង “ធ្វើឲ្យរាលដាលឡើងកាន់តែធ្ងន់ធ្ងរថែមទៀត។

ទន្ទឹមនឹងនេះ នៅពេលដែលជម្លោះយោធារុស្ស៊ីនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗជាមួយនឹងការបាត់បង់ Kherson និងទឹកដីជុំវិញនោះ លោក ពូទីន កាន់តែអស់សង្ឃឹម ហើយពួកជ្រុលនិយមដែលគ្រប់គ្រងការនិយាយតាមទូរទស្សន៍នៅក្នុងប្រទេសរុស្ស៊ីកំពុងប្រឈមមុខដាក់គ្នាដើម្បីវែកញែកភាពអាម៉ាស់នៃការបរាជ័យសង្រ្គាមក្នុងអ៊ុយក្រែន។ ខណៈពេលដែលក្រសួងការពារជាតិបានអះអាងថាមិនមានអ្វីពាក់ព័ន្ធនឹងមីស៊ីលនោះ លោកស្រី Margarita Simonyan ដែលជាប្រធានប៉ុស្តិ៍ឃោសនា RT បានសម្តែងការរីករាយចំពោះឧត្តមភាពនៃការវាយប្រហាររបស់រុស្ស៊ី។

A soldier carries the NATO flag during German Minister of Defence Ursula von der Leyen’s visit to German troops deployed as part of NATO enhanced Forward Presence (eFP) battle group in Rukla military base, Lithuania February 4, 2019. REUTERS/Ints Kalnins

Simonyan បាននិយាយនៅលើ Twitter ថា “ប្រសិនបើនេះមិនមែនជាការបង្កហេតុដោយចេតនានោះ វាជាដំណឹងល្អមួយទៅវិញទេ” ។ ដែលថា “ប្រទេសណាតូមួយដែលមានប្រព័ន្ធការពារអន់សែនអាម៉ាស់បំផុតដែលអ្នកណាក៏អាចវាយប្រហារវាបានដោយចៃដន្យ ហើយណាតូទាំងមូលនៅមិនដឹងថាអ្នកណាជាអ្នកវាយប្រហាដោយអ្វីពិតប្រាកដផង និងមកពីមូលហេតុអ្វីនោះទេ”៕