បទវិភាគ

បទវិភាគ៖ លោកពូទីននឹងចាញ់សង្គ្រាមថាមពលដែលខ្លួនជាអ្នកផ្តើមលេង

ប្រែសម្រួល៖សហការី

Agathe Demarais គឺជានាយកការព្យាករផ្នែកសេដ្ឋកិច្ចពិភពលោករបស់ស្ថាប័ន Economist Intelligence Unit ។ សៀវភៅថ្មីរបស់នាងនិយាយអំពីផលប៉ះពាល់ជាសកលលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េក “Backfire” នឹងមានចេញផ្សាយនៅសប្តាហ៍ក្រោយនេះ។

រុស្ស៊ីបានប្រើប្រាស់ថាមពលរបស់ខ្លួនជាមុខអាវុធសេដ្ឋកិច្ចសកល។ យុទ្ធសាស្ត្រនេះជាក់ស្តែងគឺនៅអ៊ុយក្រែនតែម្តង រុស្សីប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលស្រោចលើរោងចក្រថាមពលអ៊ុយក្រែន។ ប៉ុន្តែក៏មានភស្តុតាងបន្ថែមទៀតផងដែរនោះគឺនៅអឺរ៉ុបដែលទីក្រុងម៉ូស្គូបានបិទបំពង់បង្ហូរឧស្ម័ន ហើយវាអាចនឹងធ្វើឲ្យផ្ទុះបំពង់បង្ហូរឧស្ម័ន។

ទោះជាយ៉ាងណាក៏ដោយ ផែនការមេរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពេលនេះទំនងហាក់ដូចជារងនូវប្រតិកម្មបញ្ច្រាសទិស។

ក្នុងរយៈពេលខ្លី លោកពូទីនពិតជាបាននឹងកំពុងធ្វើឲ្យខូចខាតសេដ្ឋកិច្ចលើបណ្តាប្រទេសសហភាពអឺរ៉ុប ដែលប្រទេសភាគច្រើនជៀសមិនរួចនោះទេ។ ប៉ុន្តែប្រសិនបើអូសបន្លាយក្នុងរយៈពេលវែង រុស្ស៊ីមិនអាចឈ្នះសង្គ្រាមថាមពលនេះទេ។ យុទ្ធនាការរបស់លោក ពូទីនខាងលើនេះ នឹងធ្វើឲ្យរាលដាលយ៉ាងលឿននូវការដួលរលំវិស័យថាមពលរបស់ប្រទេសលោក និងជំរុញឲ្យបាត់បង់ឋានៈខ្លួនក្នុងនាមជាមហាអំណាចថាមពលពិភពលោក។

អាវុធរុស្ស៊ីលើវិស័យថាមពលមានគោលដៅបីយ៉ាង: ទីមួយ អាចអនុវត្តបាន នៅពេលដែលម៉ាស៊ីនបូមឧស្ម័ននៅតែប្រើច្រើន ឬតិច គឺបង្កើតភាពមិនច្បាស់លាស់ និងអាចរារាំងបណ្តាប្រទេស EU ពីការរៀបចំសម្រាប់នៅពេលខាងមុខ។ គោលបំណងទី២ គឺដើម្បីបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប។ ហើយនៅចំពោះមុខនេះ យុទ្ធសាស្ត្ររបស់រុស្ស៊ីកំពុងដំណើរការ តំបន់ចាយប្រាក់អឺរ៉ូទំនងជានឹងជាប់ក្នុងបញ្ជីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

ទន្ទឹមនឹងនោះ គោលដៅទីបីរបស់លោកពូទីន គឺដើម្បីបញ្ឆេះឲ្យមានការបែកបាក់ផ្នែកនយោបាយនៅអឺរ៉ុប ដោយផ្សព្វផ្សាយអំពីគំនិតដែលថា ទណ្ឌកម្មកំពុងបង្កវិបត្តិថាមពល។ នេះជាការពិត ជាផលបញ្ច្រាសនៃបុព្វហេតុ និងវាជាផលវិបាកមួយ ហើយវាគឺជាការ

សម្រេចចិត្តរបស់រុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែនដែលបណ្តាលឲ្យមានវិបត្តិនេះកើតឡើង។ ទោះយ៉ាងណាក៏ដោយ ការនិទានទេវកថាបានទទួលការទាក់ទាញមួយចំនួននៅក្នុងសហភាពអឺរ៉ុប។

ក្នុងរយៈពេលខ្លីនេះ អឺរ៉ុបកំពុងតែស្ថិតក្នុងស្ថានភាពដ៏សែនលំបាក។ វិបត្តិសេដ្ឋកិច្ច និង វិបត្តិសង្គមកំពុងរាលដាលឡើងចាក់ស្រេះ ដោយសារតម្លៃថាមពលខ្ពស់ជំរុញឲ្យមានអតិផរណាយ៉ាងខ្ពស់ និងវិបត្តិតម្លៃចំណាយក្នុងការរស់នៅប្រចាំថ្ងៃ ដែលអាចអូសបន្លាយក្នុងរយៈពេលពីរ ឬបីឆ្នាំ។ លើសពីនេះ អ្វីៗអាចអាក្រក់ជាងពេលនេះទៅទៀត។ រដូវរងាត្រជាក់ជាពិសេសនឹងបង្កើនតម្រូវការថាមពល ដែលកាន់តែអាក្រក់ទៅៗ។

ស្ថានភាពអាចកាន់តែអាក្រក់ទៅៗក្នុងរដូវរងាឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ ដោយសារតែបណ្តាប្រទេសនៅអឺរ៉ុបបានគ្រប់គ្រងស្តុកឧស្ម័នរបស់ពួកគេឡើងវិញនៅរដូវក្តៅនេះ ខណៈដែលឧស្ម័នរបស់រុស្ស៊ីមានច្រើនឬតិចនៅតែហូរ។ទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបប្រហែលជាមិនអាចធ្វើដូច្នេះបាននៅមុនរដូវរងាខាងមុខនេះទេ។

ច្បាស់ណាស់ គេមិនអាចបដិសេធបានទេថា ពេលវេលានេះពិតជាពេលមួយដ៏លំបាកលំបិនសម្រាប់ប្រជាជាតិអឺរ៉ុប ប៉ុន្តែវាអាចរំសាយក្នុងអារម្មណ៍បានខ្លះៗដែលការពិតនោះគឺយុទ្ធសាស្ត្ររបស់លោកពូទីនត្រូវបានអូសទាញឲ្យមានដំណើរការថយក្រោយ។

កេរ្តិ៍ឈ្មោះរបស់ទីក្រុងមូស្គូត្រូវបានគេបង្ខូចតែម្តង ដោយការបញ្ចុះបញ្ចូលរបស់បណ្តា ប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបថា ទីក្រុងម៉ូស្គូ មិនមែនជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានទៀតនោះទេ។ ហើយជាលទ្ធផល នោះគឺអឺរ៉ុបបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញទ្វេដង ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ៊ីដ្រូកាបូនរបស់រុស្ស៊ី ដូចជាហេដ្ឋារចនាសម្ព័ន្ធ LNG ត្រូវបានសាងសង់ក្នុងល្បឿនយ៉ាងលឿន ដើម្បីជំរុញការនាំចូលពីសហរដ្ឋអាម៉េរិក អូស្ត្រាលី និងកាតា។ស្ថានីយ LNG ថ្មីដំបូងគេជាច្រើននឹងបើកក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសអេស្តូនី ឡាតវី និងហ្វាំងឡង់ផងដែរហើយកិច្ចសន្យាឧស្ម័នថ្មីក៏កំពុងត្រូវបានចរចាបណ្តើៗដើម្បីជំរុញការផ្គត់ផ្គង់។

ឧទាហរណ៍ដូចមាននៅប្រទេសអាល់ហ្សេរី ឬន័រវែស។ ប្លុកនេះក៏កំពុងពន្លឿនផែនការអភិវឌ្ឍប្រភពថាមពលឲ្យកកើតឡើងវិញផងដែរ។

ដូចនេះ វាចាប់ផ្តើមឲ្យគេមើលទៅឃើញថា នៅក្នុងរយៈពេលបីឆ្នាំទៀត ឬយូរជាងនេះទៀត អឺរ៉ុបនឹងមិនត្រូវការប្រេង និងឧស្ម័នពីរុស្ស៊ីទៀតទេក្នុងរយៈពេលត្រឹមតែពីរខែចាប់ពីពេលនេះតទៅ ប្លុកនេះនឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីស្ទើរតែទាំងអស់ ដែលធ្វើឲ្យក្រុមហ៊ុនប្រេងរុស្ស៊ីត្រូវការអ្នកទិញជំនួសសម្រាប់ប្រេងឆៅរុស្ស៊ី។ នេះមិនគួរឲ្យពិបាកពេកទេ ដោយសារតម្រូវការពីប្រទេសចិន ឥណ្ឌា និងប្រទេសកំពុងរីកចម្រើនមួយចំនួនទៀតនៅតែមានកម្រិតខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសទាំងនេះនឹងមិនមែនជាការជំនួសដ៏ល្អឥតខ្ចោះសម្រាប់ទីផ្សារអ៊ឺរ៉ុប ដែលធ្លាប់ជាអ្នកទិញអ៊ីដ្រូកាបូនដ៏ធំបំផុតរបស់រុស្ស៊ីនោះទេ ព្រោះឥឡូវនេះពួកគេនឹងរំពឹងថានឹងមានការបញ្ចុះតម្លៃដ៏ធំលើតម្លៃប្រេងឆៅរបស់រុស្ស៊ី។

លើសពីនេះ សហរដ្ឋអាម៉េរិកអាចចាប់ផ្តើមដាក់ទណ្ឌកម្មបន្ទាប់បន្សំលើការនាំចេញប្រេងរបស់រុស្ស៊ី ដែលជាការរឹតត្បិតបន្ថែមទៀតដល់ការលក់របស់រុស្ស៊ី។

ទន្ទឹមនឹងនេះ ទីតាំងរបស់វិមានក្រឹមឡាំង មើលទៅកាន់តែអាក្រក់នៅពេលដែលនិយាយអំពីឧស្ម័ន។ រុស្ស៊ីនាំចេញឧស្ម័នរបស់ខ្លួនតាមបំពង់បង្ហូរប្រេង ដែលបច្ចុប្បន្នមានទីតាំងសម្រាប់ផ្គត់ផ្គង់ដល់អឺរ៉ុប។ ហើយការកសាងបំពង់បង្ហូរប្រេងថ្មីជំនួសពួកគេនឹងត្រូវការពេលវេលា និងថវិកា ដែលបំពង់ទាំងពីរនេះកំពុងមានការខ្វះខាត។

ការនាំចេញឧស្ម័នតាមបំពង់ក៏មានន័យថាលុះត្រាតែមានការចុះកិច្ចសន្យាថ្មីណាមួយជាមួយអ្នកទិញដែលមានឆន្ទៈផងដែ។ នៅទីនេះ ជាថ្មីម្តទៀត អ្វីៗមើលទៅពិតជាពិបាកសម្រាប់ទីក្រុងមូស្គូ ព្រោះថាបច្ចុប្បន្នជាប្រទេសតែមួយគត់សម្រាប់ប្រទេសចិន ដែលអាចស្រូបយកឧស្ម័នរុស្ស៊ីបានកាន់តែច្រើន ប៉ុន្តែទីក្រុងប៉េកាំងមិនប្រញាប់ប្រញាល់ក្នុងការធ្វើទាំងបង្ខំចិត្តនោះពេកទេ។

នេះមិនបានធ្វើឲ្យភ្ញាក់ផ្អើលឡើយ។ កំណើននៃតម្រូវការឧស្ម័នរបស់ប្រទេសចិនបានធ្លាក់ចុះ ហើយរុស្ស៊ីក៏បានបញ្ជាក់យ៉ាងច្បាស់ថាគេមិនមែនជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាននោះទេ។ នេះជាអ្វីៗដែលមេដឹកនាំចិនមិនអាចបំភ្លេចបានហើយពួកគេនឹងស្វះស្វែងរកតាមលក្ខណៈធម្មជាតិដើម្បីចៀសវាងការពឹងផ្អែកលើឧស្ម័នរុស្ស៊ី។

អាចយល់បានថាកត្តាទាំងអស់នេះ វាមិនមែនជាការបំផ្លើសបំភ្លៃអ្វីទេអ្វីៗមើលទៅឃើញថាវាអាក្រក់សម្រាប់វិស័យថាមពលរុស្ស៊ី ដែលតំណាងឲ្យតែមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេស ប្រហែលពាក់កណ្តាលនៃប្រាក់ចំណូលសារពើពន្ធរបស់ខ្លួន និងប្រហែលពីរភាគបីនៃការនាំចេញរបស់ខ្លួន។ ការព្យាករចុងក្រោយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឥឡូវនេះបានសន្មត់ថាការទទួលចំណូលប្រចាំឆ្នាំរបស់រុស្ស៊ីពីការនាំចេញថាមពលនឹងធ្លាក់ចុះជាងពាក់កណ្តាលនៅឆ្នាំ ២០៣០ ដែលនឹងធ្លាក់ពី ៧០ ពាន់លានដុល្លារមុនពេលសង្រ្គាមនៅអ៊ុយក្រែនចាប់ផ្តើមមកនៅត្រឹមតែ ៣០  ពាន់លានដុល្លារ។

IEA ក៏ជឿជាក់ថានៅឆ្នាំ ២០៣០ ឧស្ម័នរបស់រុស្ស៊ីដែលបានជួញដូរទូទាំងពិភពលោកនឹងធ្លាក់ចុះមកត្រឹមតែ ១៥ ភាគរយប៉ុណ្ណោះ បើធៀបនឹង ៣០ ភាគរយនៅឆ្នាំ ២០២១។ ចំណុចសំខាន់គឺមិនមានតទៅទៀតសម្រាប់ទីក្រុងម៉ូស្គូ៖ នៅក្នុងទសវត្សរ៍ខាងមុខនេះ គេនឹងបាត់បង់ឋានៈជាសកលក្នុងនាមជាមហាអំណាចថាមពលពិភពលោក ហើយបញ្ហារបស់វិមានក្រឹមឡាំងនឹងមិនបញ្ចប់នៅត្រឹមនឹងដែរ។

ដោយសារតែការដាក់ទណ្ឌកម្ម ក្រុមហ៊ុនថាមពលរុស្ស៊ីលែងមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់លោកខាងលិចទៀតហើយ។ សម្រាប់វិមានក្រឹមឡាំង នេះគឺជាការគំរាមកំហែងដែលកំពុងតែកើតមានឡើងស្រាប់។ ទុនបំរុងនៃវិស័យថាមពលបច្ចុប្បន្នរបស់ពួកគេកំពុងធ្លាក់ចុះបន្តិចម្តងៗ ហើយទោះបីជាពួកគេមានទីតាំងថ្មីនៅតំបន់អាកទិកក៏ដោយ ការអភិវឌ្ឍពួកគេនឹងត្រូវការប្រាក់យ៉ាងច្រើន និងបច្ចេកវិទ្យាបស្ចិមប្រទេសដ៏ទំនើបថែមទៀតផង។ ផលិតកម្មថាមពលរបស់រុស្ស៊ីនឹងថយចុះបន្តិចម្តងៗក្នុងទសវត្សរ៍ខាងមុខ។

គួបផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្រូវការសម្រាប់ឥន្ធនៈហ្វូស៊ីល នៅពេលដែលពិភពលោកផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើតវាឡើងវិញ ទាំងនេះមានន័យថា សង្គ្រាមថាមពលដែលលោកពូទីនខ្លួនឯងបានចាប់ផ្តើមលេងអាចបញ្ចប់យ៉ាងធ្ងន់ធ្ងរសម្រាប់តែប្រទេសរុស្ស៊ីមួយប៉ុណ្ណោះ៕