កីឡា

អាហ្សង់ទីន នៅ World Cup 2022៖ នរណាខ្លះ ស្ថិត​ក្នុង​ក្រុមរបស់​លោក Scaloni?

ក្រុម​ជម្រើស​ជាតិអាហ្សង់ទីន ​នឹង​សម្លឹងដល់​​ការ​ឈ្នះ​ពាន នៅ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី​៣ ហើយនេះជាអ្វីដែលយើង​ត្រូវដឹងខ្លះ​អំពីក្រុម​របស់​ពួកគេ៖

-តើ​អាហ្សង់ទីន​ យក​កីឡាករ​ប៉ុន្មាន​នាក់​ទៅ​ប្រទេស​កាតា?

ក្រុមទាំង​ឡាយ រួម​ទាំង​អាហ្សង់ទីនផង នឹងអាចដាក់​ឈ្មោះ​កីឡាករបានរហូតដល់ ២៦នាក់សម្រាប់ការប្រកួតប្រជែង World Cup ឆ្នាំនេះ បន្ទាប់ពី FIFA (សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ) បានបង្កើនការកំណត់ចំនួន​អតិបរមាសម្រាប់ក្រុម ដោយ​បន្ថែម ៣នាក់ទៀត ក្នុងខែមិថុនា ដោយពិចារណា​ដល់​ពេលវេលាមិនធម្មតានៃការប្រកួតប្រជែង​លើក​នេះ ក៏ដូចជាផលប៉ះពាល់ពី​ជំងឺ​កូវីដ-១៩។

-តើ​នរណា​ខ្លះ ស្ថិត​ក្នុង​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ សម្រាប់ World Cup 2022?

បញ្ជីឈ្មោះ​​កីឡាករ​របស់ក្រុម​អាហ្សង់ទីន​ ត្រូវ​បាន​ប្រកាស​ កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា។

-អ្នកចាំទី៖ Emiliano Martinez (Aston Villa), Franco Armani (River Plate) និង Geronimo Rulli (Villarreal)។

-ខ្សែការពារ៖ Gonzalo Montiel (Sevilla), Nahuel Molina (Atletico Madrid), German Pezzella (Real Betis), Cristian Romero (Tottenham Hotspur), Nicolas Otamendi (Benfica), Lisandro Martinez (Manchester United), Juan Foyth (Villarreal), Nicolas Tagliafico (Olympique Lyonnais) និង Marcos Acuna (Sevilla)។

-ខ្សែបម្រើ៖ Leandro Paredes (Juventus), Guido Rodriguez (Real Betis), Enzo Fernandez (Benfica), Rodrigo De Paul (Atletico Madrid), Exequiel Palacios (Bayer Leverkusen), Alejandro Gomez (Sevilla) និង Alexis Mac Allister (Brighton & Hoveve) Albion)។

-ខ្សែប្រយុទ្ធ៖ Paulo Dybala (AS Roma), Lionel Messi (Paris St Germain), Angel Di Maria (Juventus), Nicolas Gonzalez (Fiorentina), Joaquin Correa (Inter Milan), Lautaro Martinez (Inter Milan) និង Julian Alvarez (Manchester City )។

-តើ​ក្រុម​អាហ្សង់ទីន ​នឹង​ជួប​​ក្រុម​ណា​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល?

ក្រុមអាហ្សង់ទីនត្រូវជួបជាមួយ​ក្រុមអារ៉ាប៊ីសាអ៊ូឌីត ម៉ិកស៊ិក និងប៉ូឡូញ ក្នុងពូល C។ តែ​ពួក​គេ​​នឹង​លេង​ហ្គេម​​កម្ដៅ​សាច់ដុំ​ជាមួយក្រុម​អេមីរ៉ាត​អារ៉ាប់រួម នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា មុន​នឹង​ចាប់​ផ្ដើមធ្វើ​យុទ្ធនាការប្រកួត​ប្រជែងក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ពិភពលោក​នេះ៕