សន្ដិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ករណីប្លន់ម៉ូតូទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលស្រុកបវេលនិងស្រុកថ្មគោល សហការបង្ក្រាបមុខសញ្ញា៤នាក់ជិះម៉ូតូកៀរ​ផ្តួលរួចប្លន់យកម៉ូតូ ហើយបានបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា សមត្ថកិច្ចបានស្រាវជ្រាវចាប់ក្រុមជនសង័្សយ​ចំនួន៤នាក់ បន្ទាប់ធ្វើសកម្មភាពជិះម៉ូតូតាមផ្លូវសាធារណ:កៀរផ្តួលម៉ូតូជនរងគ្រោះរួចប្លន់យកម៉ូតូ ទ្រព្យសម្បត្តិ នៅភូមិបឹងសង្កែ ឃុំ​អម្ពិលប្រាំដើម ស្រុកបវេល កាលពីព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា។

ជនសង័្សយ​ឈ្មោះវ៉ន ច័ន្ទតារា អា​យុ២១ឆ្នាំ-ឈ្មោះវ៉ាន់ ឌី អាយុ​ ២១ឆ្នាំ ២នាក់នេះនៅសង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ឈ្មោះយន់ វិសាល អាយុ ១៦ឆ្នាំ និងឈ្មោះដេត វិឌូ អាយុ ១៧ឆ្នាំ ២នាក់នេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពេលចាប់ខ្លួនដកហូតម៉ូតូ២គ្រឿងដែលជនសង្ស័យជិះប្រព្រឹត្តបទល្មើស ម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1JB-9643 និងម៉ាកហុងដាឌ្រីមផ្លាកលេខ បាត់ដំបង1AH-0518។ចំណែកម៉ូតូ ជនរងគ្រោះត្រូវបក្ខពួកជិះគេចខ្លួនបាត់​ សមត្ថកិច្ចកំពុងស្រាវជ្រាវ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់​ត្រូវផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ: ព្រះអង្គខ្មៅ